សារព័ត៌មាន AP នៅថ្ងៃទី២៣ខែមីនា បានផ្សាយថា ឧត្តមសេនី Khaled Shaltout បានស្លាប់ ក្រោយឆ្លងកូវីដ-១៩ ពេលចូលរួមសកម្មភាពបាញ់ថ្នាំកម្ចាត់វីរុស ជាមួយកម្លាំងទាហាន។
លោកTamer el-Refaiអ្នកនាំពាក្យកម្លាំងទាហាន បានបង្ហោះរូបភាពលើបណ្តាញសង្គម ពេលកម្លាំងទាហាន បាញ់ថ្នាំកម្ចាត់វីរុសនៅទីលាន Tahrir និង ស្ថានីយរថភ្លើង។ អេហ្ស៊ីបានបិទទីតាំងសាធារណដែលមាន ព្រះវិហាអុីស្លាម ព្រះវិហាកាតូលិច ដោយហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នា ក្នុងគោលដៅទប់ស្កាត់ ការឆ្លងរាលដាលកូវីដ-១៩។ ក្រៅពីនេះ ក្លឹបរាត្រី ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ត្រូវបិទទ្វារចាប់ពីយប់ថ្ងៃទី២៣ខែមីនានេះ ។
គិតមកដល់យប់ថ្ងៃទី២៣ខែមីនា អេហ្ស៊ីប មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់៣២៧នាក់ និងស្លាប់១៤នាក់។ អេហ្ស៊ីបមានពលរដ្ឋ ជាង១០០លាននាក់បានចាត់វិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។ អេហ្ស៊ីបជាប្រទេសដែលឆ្លងច្រើនជាងគេបំផុតក្នុងទ្វីបអាហ្វ្រិក ៕