មេទ័ពអេហ្ស៊ីប ស្លាប់ដោយឆ្លងកូវីដ-១៩

ចែករំលែក៖

សារព័ត៌មាន AP នៅថ្ងៃទី​​២៣ខែមីនា បានផ្សាយថា​ ឧត្តមសេនី ​Khaled Shaltout បានស្លាប់​ ក្រោយឆ្លងកូវីដ​-១៩ ពេលចូលរួមសកម្មភាពបាញ់ថ្នាំកម្ចាត់​វីរុស ជាមួយកម្លាំងទាហាន។
លោក​Tamer el-Refai​អ្នកនាំពាក្យ​កម្លាំងទាហាន បានបង្ហោះ​រូបភាព​លើបណ្តាញសង្គម​ ពេលកម្លាំងទាហាន បាញ់ថ្នាំកម្ចាត់វីរុស​នៅ​ទីលាន​ Tahrir និង ស្ថានីយរថភ្លើង។ អេហ្ស៊ី​បានបិទទីតាំងសាធារណ​ដែលមាន ព្រះវិហាអុីស្លាម​ ព្រះវិហាកាតូលិច ដោយហាមប្រាមពលរដ្ឋ​ប្រមូលផ្តុំគ្នា ក្នុងគោលដៅទប់ស្កាត់ ការឆ្លងរាលដាល​កូវីដ-១៩។ ក្រៅពីនេះ ក្លឹបរាត្រី​ ភោជនីយដ្ឋាន​ មជ្ឈមណ្ឌលពាណិជ្ជកម្ម ត្រូវបិទទ្វារចាប់ពីយប់ថ្ងៃទី​២៣ខែមីនានេះ ។
គិតមកដល់យប់ថ្ងៃទី​២៣ខែមីនា អេហ្ស៊ីប មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់​៣២៧នាក់ និងស្លាប់​១៤នាក់។ អេហ្ស៊ីប​មានពលរដ្ឋ ជាង​១០០លាននាក់​បានចាត់វិធានការតឹងតែងបំផុត​ដើម្បីទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។ អេហ្ស៊ីបជាប្រទេសដែលឆ្លងច្រើនជាងគេបំផុត​ក្នុងទ្វីបអាហ្វ្រិក ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print