ពលរដ្ឋនៅលើពិភពលោក ជាង ១ពាន់លាននាក់ ស្នើឲ្យនៅក្នុងផ្ទះ ដោយកូវីដ-១៩​

ចែករំលែក៖

ពិភពលោក៖ សាព័ត៌មាន​ AFP ​បានផ្សាយថា៖ មានពលរដ្ឋជាង​១ពាន់លាននាក់នៅជាង​៥០ប្រទេសជុំវិញពិភពលោក បានស្នើឲ្យនៅក្នុងផ្ទះ ក្នុងពេលការឆ្លងរាលដាលវីរុសកូវីដ-១៩កាន់តែខ្លាំងឡើង​។
ក្នុងចំណោម​​៥០​ប្រទេស មាន​៣៤ ប្រទេស បានសម្រេច​បិទប្រទេសទាំងមូល ក្នុងនោះមាន​អ៊ីតាលី ​បារាំង ​រដ្ឋកាលីហ្វ័រញ៉ា របស់អាមេរិក អាហ្សង់ទីន ​អ៊ីរ៉ាក់​ …។ ពលរដ្ឋ​នៅក្នុងប្រទេសទាំងនោះត្រូវបង្ខំឲ្យនៅក្នុងផ្ទះ ​មិនអាចចេញទៅខាងក្រៅបើមិនមានការអនុញ្ញាតនោះ។
ជាមួយគ្នានេះ​ក៏មានប្រទេស ជាច្រើន បានកាត់ផ្តាច់ ពីតំបន់មួយទៅកាន់តំបន់មួយ​ មិនឲ្យពលរដ្ឋ​ធ្វើដំណើរចេញចូលនោះឡើយ ខ្លាចនាំកូវីដ-១៩ ពីតំបន់មួយទៅកាន់តំបន់មួយ។
គិតដល់វេលាម៉ោង​៧យប់ថ្ងៃទី​២៣ ខែមីនានេះ មានអ្នកស្លាប់ដោសារកូវីដ-១៩ នៅលើពិភពលោក កើនឡើងដល់ទៅ​១៥១៨៩នាក់ ​ភាគច្រើន នៅតំបន់អឺរ៉ុប ​មានដល់ទៅ​ ៩១៩៧នាក់ ។ អ៊ីតាលីជាប្រទេស រងផលប៉ះពាល់ខ្លាំងជាងគេដោយមានអ្នកស្លាប់ កើនឡើងដល់ទៅ​៥៤៧៦នាក់​ បន្ទាប់មកគឺប្រទេសចិន​​ដែលមានអ្នកស្លាប់តែ ៣២៧០នាក់ប៉ុណ្ណោះ​។ ប្រទេសអេស្បាញស្ថិតនៅក្នុងលំដាប់ទី​៣ មានអ្នកស្លាប់​២១៨២នាក់ ។
ក្នុងរយៈពេល​២៤ម៉ោង កន្លងមក មានអ្នកស្លាប់នៅលើពិភពលោក​១៣៩៥នាក់​​និងឆ្លង ១៧២.២៣៨​នាក់។ អឺរ៉ុបគឺជាតំបន់ដែលមានអ្នកឆ្លងច្រើនបំផុត៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print