កម្ទេចមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ ៣គ្រឿង នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃច័ន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកវាលវែង សហការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(វៃអេត) កម្ទេចរថយន្តម៉ាក រ៉េវ(បាកុង)ដែលជាមធ្យមបាយបម្រើបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ចំនួន ០៣គ្រឿង ដោយប្រើប្រាសរំសេវបំផ្ទុះ និងផ្សាកាត់ដោយខ្យល់អីត្រូសែន ។

ករណីកម្ទេចមធ្យោបាយដឹកជញ្ជូនបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ខាងលើ នៅក្នុងព្រៃត្រង់ចំណុចតាំងយ៉ ស្ថិតក្នួងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

គួររំលឹកថា មធ្យោបាយជាវត្ថុតាងត្រូវបានកម្ទេចនេះ កម្លាំងបានធ្វើការបង្រ្កាប និងដកហូតតាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ នៅចំណុចខាងលើ ដែលស្ថិតក្នុងភូមិ.ឃុំកើតហេតុ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print