ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងនគរបាលអន្តប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វត្តមានរបស់សម្ដេចក្រឡាហោម ក្នុង បរិបទពិភពលោកកំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅពេលនេះបានបង្ហាញទឹកចិត្តយកចិត្តទុកដាក់និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាព នៅច្រកទ្វារព្រំដែន ដែលពីម្សិលមិញសម្តេចក្រឡាហោម បានអញ្ជើញជួបណេះសំណាលជាមួយអាជ្ញាធរខេត្ត និងនគរបាលអន្តប្រវេសន៍ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ៕ វណ្ណា
...