សម្តេចក្រឡាហោម ស ខេង បន្តដំណេីរ​ជួបសំណេះសំណាលជាមួយអាជ្ញាធរ និងនគរបាលអន្តប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​ ៖​ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និង​នគរបាលអន្តប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វត្តមានរបស់សម្ដេចក្រឡាហោម ក្នុង​ បរិបទពិភពលោកកំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅពេល​នេះបានបង្ហាញទឹកចិត្តយកចិត្តទុក​ដាក់​និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាព នៅច្រកទ្វារព្រំដែន ដែលពីម្សិលមិញសម្តេចក្រឡាហោម បានអញ្ជើញជួបណេះសំណាលជាមួយអាជ្ញាធរខេត្ត និងនគរបាលអន្តប្រវេសន៍ខេត្តប៉ៃលិន និងខេត្តបាត់ដំបង​ ៕​ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print