ខេត្តស្វាយរៀងះយោងតាមលោកកែររដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០២០នេះថាជនជាតិចិនដែលសមត្ថកិច្ចឃាត់មកសាកសួរនៅសាលាក្រុងបាវិតនោះសរុបចំនួន១៧៤នាក់ហើយបានយកពួកគាត់ទៅសណ្ឋាគារមួយកន្លែងស្ថិតនៅក្នុងទីក្រុងបាវិត ។
លោកបន្តថាសណ្ឋាគារមួយកន្លែងដែលដាក់អោយជនជាតិចិនសម្រាកមាន ឈ្មោះថា “អ៉ឹម ម៉ីហៀង” មានចំនួន៥២បន្ទប់ ដោយរៀបចំនិងប្រើប្រាស់ជាទីកន្លែងរក្សាទុកប្រជាជនចិនចំនួន១៧៤នាក់ ក្នុងនោះមានស្រ្តីចំនួន៣៧នាក់ ខណះស្នាក់នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីឌ១៩(COVID-19)និងខាងមន្ទីបានយកវត្ថុវិភាគទៅរាជធានីភ្នំពេញរង់ចាំលទ្ធផលបន្តទៀត។
សូមបញ្ជាក់ថា យ៉ាងហោចណាស់មានជនជាជនជាតិចិនប្រុសស្រីប្រមាណជិត២០០នាក់បានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិតបង្កការភ្ញាក់ផ្អើលដល់ក្រុមសមត្ថកិច្ចនគបាលក្រុងបាវិតសហការជាមួយកងរាជអាវុធហត្ថក្រុងបាវិតនិងនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិតអាជ្ញាធរក្រុងបាវិតទាំងយប់។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ មីនា២០២០ ស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត។
ពាក់ពន្ធ័និងករណីខាងលើនេះ លោកលឹម សៀងហេង អភិបាលក្រុងបាវិតបានប្រាប់អ្នកសារព័ត៍មានដឹង នៅយប់ថ្ងៃទី២៤ មីនា ឆ្នាំ២០២០ គឺមានជនជាតិចិនប្រមាណជិត២០០នាក់បានធ្វើដំណើរពីទិសខាងលិចតាមផ្លូវជាតិលេខ១មកចុះនៅមុខសណ្ឋាគារនិងកាស៊ីណូក្នុងក្រុងបាវិត ហើយគោលបំណងចូលស្នាក់នៅក្នុងសណ្ឋាគារនិងតាមកាស៊ីណូ ក៏ប៉ុន្តែម្ចាស់សណ្ឋាគារនិងកាស៊ីណូមិនអនុញ្ញាត ដោយបានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ច។
ក្រោយមក ទើបលោកសហការជាមួយនគបាលអន្តោប្រវេសន្ត៍ស្នងការនគបាលខេត្តនគបាលអន្តោប្រវេសន្ត៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិតនគបាលក្រុងបាវិតនិងកងរាជអាវុធហត្ថក្រុងខេត្តចុះទៅឃាត់និងបញ្ជូនជនជាតិចិនទាំង២០០នាក់មកដាក់ឲ្យស្នាក់នៅក្នុងសាលាក្រុងបាវិត នៅអធិការដ្ឋាននគបាលក្រុងបាវិតនិងអាគារកងរាជអាវុធហត្ថក្រុងបាវិតដើម្បីគ្រប់គ្រងនិងសាកសួរ។
លោកអភិបាលក្រុងបន្តទៀតថា ហើយនៅព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២០នេះសមត្ថកិច្ចនគបាលអន្តោប្រវេសន្ត៍ស្នងការដ្ឋាននគបាលខេត្តបានសហការជានគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិសាកសួរនិងឲ្យមន្ត្រីសុខាភិបាលពិនិត្យនិងធ្វើចត្តាឡីសក័រហូតដល់ម៉ោង១១និង៣០នាទីព្រឹកនេះពុំទាន់រកឃើញមានសញ្ញាអ្វីគួរឲ្យសង្ស័យពាក់ព័ន្ធករណីវីរុសកូវីដ-១៩ទេ។
ចំពោះលទ្ធផលយ៉ាងណានោះ យើងមិនទាន់ទទួលបានជាផ្លូវការនោះទេ ដោដោយសមត្ថកិច្ចនោះយាមកាម ដោយដាក់ខ្សែពទ្ធ័ជុំវិញបរវេណទីតាំងទាំងបីចម្ងាយ៣០ម៉ែត្រពីរបងផងដែរ ។
ខណះដែលសមត្ថកិច្ចកំពុងដាក់ជនជាតិទាំងនេះឲ្យនៅដោយឡែក និងកំពុងធ្វើការសូមរង់ចាំលទ្ធផលនៅពេលក្រោយបន្តទៀត៕