កែវ កល្យាណ បន្តជំរុញលើកទឹកចិត្តកូនស្រីស្នងតំណែងលើអាជីពសម្តែង

ចែករំលែក៖

ភ្នំពេញ​៖ កូន​ស្រីអតីតតារាសម្តែង ​អ្នក​នាង​កែវ​ កល្យាណ គឺកញ្ញា កែវ ឡាវីញ ពិត​ជា​ស្រស់​ស្អាត​ និងមានសមត្ថភាពទេពកោសល្យសម្តែងមិនមិនចាញ់ម្តាយទេ គឺនាងទទួលបានបានឱកាសការងារសិល្បៈជាច្រើនបន្តបន្ទាប់។ នាង​ត្រូវ​បាន​ក្រុមគ្រួសារពិសេសម្តាយជួយលើកទឹកចិត្តជ្រោមជ្រែងជាបន្តបន្ទាប់។

ស្ថិតក្នុងវ័យ២០ឆ្នាំ កែវ ឡាវីញ ជា​កូន​ស្រីច្បង​របស់​កំពូល​តារា​​សម្ដែង​ ​កែវ​ កល្យាណ នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកDesign នាសកលវិទ្យាល័យស៊ីតិច។ កន្លងទៅឡាវិញ អាចក្តោបបានតំណែងសំខាន់មួយចំនួនទាំងការងាជាពិធីការិនី និងក្នុងវិស័យភាពយន្ត​ ស្របតាមការបើកផ្លូវលើកទឹកចិត្តពីម្តាយនាងផ្ទាល់ផងដែរ។ អ្នកនាង កែវ កល្យាណបានលើកឡើងថាថ្មីៗនេះនាងទទួលបា​ឱកាសសម្តែង ភាពយន្តភាគរបស់ទូរទស្សន៍ PNN ដែលដឹកនាំផលិតដោយអ្នកស្រីពាន់ ភួងបុប្ផា ។ ទោះជាយ៉ាងណាអ្នកនាងថា កូនស្រីអ្នកនាងចូលចិត្តការសិក្សាច្រើនជាង ហើយភាពយន្តភាគមួយ និងភាពយន្តខ្នាតធំមួយរឿងនឹងជាការបង្ហាញសមត្ថភាពរបស់កូនអ្នកនាងថាអាចស្នងតំណែងអ្នកនាងបានឬយ៉ាងណា។ ជាមួយគ្នានេះអ្នកនាងក៏អគុណសម្រាប់ការគាំទ្ររបស់ទស្សនិកជនកន្លងមកហើយនាងជូនពរឲ្យទស្សនិកជន និងបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខ និងបួងសួងឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាឲ្យរួចចាកផុតពីជំងឺ កូរូណា ដ៏កាចសាហាវនេះផង ។
គួរបញ្ជាក់ដែរថា​ អ្នកនាង​កែវ កល្យាណបានដកខ្លួនពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំក្រោយរៀបមង្គលការជាមួយអ្នកជំនួញមានមុខមាត់ម្នាក់ ។ អ្នកនាង​មាន​កូន​ចំនួន ២ នាក់​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់​ ។ កូន​ស្រី​ឈ្មោះ កែវ ឡាវីញ អាយុ ២០ឆ្នាំ និងកូន​ប្រុស កែវ រ៉ាញូ អាយុ ១៣ឆ្នាំ​។ក្រៅពីមានដុងសិល្បៈ ឡាវីញ ក៏អាចនិយាយភាសាចិន, អង់គ្លេស និងថៃ បានផងដែរ ប៉ុន្តែភាសាចិន នាងស្ទាត់ជំនាញជាងភាសាផ្សេងទៀតផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print