ប្រពន្ធដើម ប្រាប់ច្រេីនដងហេីយមិនស្តាប់ទ្រាំលែងបានទៅវាយស្រីប្តីដល់ហាងផ្អេីលនគរបាលទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖  ហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកេីតឡេីងបន្ទាប់ពីស្ត្រីម្នាក់ជាប្រពន្ធដេីមទ្រាំលែងបាន ខណៈនារីជាជាងអ៊ុតសក់ម្នាក់បានលួចលាក់ទាក់ទងប្តីរបស់គាត់ទោះហាមយ៉ាងណាក៏មិនស្តាប់ទេីបនាំបងប្អូនទៅវាយដល់ហាងតែម្តង។ តែករណីនេះកុំបន្ទោសខាងស្រីខ្លាំងពេក បើប្តីយើងមិនមែនជាទំពក់ រឿងអីទាញផ្លៃព្នៅអោយជ្រុះ..?
ហេតុការណ៍នេះបង្ក ឲ្យមានការ ភ្ញាក់ផ្អើល កាលពីម៉ោង ៧និង៣៥នាទីយប់ថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ បេតុង ច្រកចូលសាលារៀនសុវណ្ណ ភូមិ ស្ថិត ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍ សែនជ័យ ។

បើតាមស្ត្រី ដែលទាក់ទងប្តីគេ និយាយ ប្រាប់ថា គាត់ជាស្ត្រីមេម៉ាយ ហើយក៏បាន ទាក់ទងគ្នា រយៈពេល២ ឆ្នាំមកហើយ ដោយ បុរសខាងលើបានប្រាប់នាងថា « ខ្លួនមិន មានប្រពន្ធទេ » លុះបានខ្លួនប្រាណ រយៈពេលជាង ១ ឆ្នាំទើបបានដឹង ថា ប្រុស ដែលខ្លួនទាក់ទងនោះ គឺមាន ប្រពន្ធនិង កូន ទៅហើយ ខ្លួនក៏បានដកចិត្តលែង ទំនាក់ទំនង តាំងពីស្ត្រីប្រពន្ធដើម មកប្រាប់ ម្តងម្ល៉េះ តែហួសពេលទៅ ហើយ ដោយសារតែដឹងថា ខ្លួនមានទាំងកូន ក្នុង ផ្ទៃពោះ៥ ខែមកហើយ ។

បើតាមស្ត្រីជាប្រពន្ធដើមនិយាយ ប្រាប់ថា រូបគាត់ និងប្តី បានរៀបការ អស់រយៈពេល ជាង១០ ឆ្នាំមកហើយ បង្កើតបានកូន ស្រី ប្រុសចំនួន ៣ នាក់ផងដែរ ចំណែក មូលហេតុដែលគាត់និងបងប្អូន មករករឿង ស្ត្រី អ៊ុតសក់ខាងលើ ដល់ហាងនោះ ព្រោះតែ៦ ខែមុន រូបគាត់បានមកប្រាប់ដល់ ហាងអ៊ុតសក់ ម្តងមកហើយ ដោយប្រាប់ថា « ប្តីរបស់គាត់មានប្រពន្ធ និងកូន ៣ នាក់ ហើយ ដូច្នេះ កុំទាក់ទង ប្តីគាត់ទៀត អី » តែ នៅថ្ងៃដែលគាត់ ទៅហាងនោះ មិនបាន ជួប ស្ត្រីដែលលួចទាក់ទង ប្តីខ្លួនឡើយ គឺបាន ជួបជាមួយបងស្រីរបស់គេ ហើយក៏បានយំ សំពះអង្វរក ឱ្យប្រាប់ប្អូនស្រី របស់ខ្លួនផង កុំ ទាក់ទងប្តី គាត់ទៀត ។

ប្រភពដដែល បន្តទៀត ថាបន្ទាប់មកគាត់ បានដឹងថាស្ត្រី ខាងលើ lនៅ តែលួច ទាក់ទងប្តី របស់ខ្លួនថែមទាំងមានផ្ទៃពោះ ជាមួយគ្នាទៀត lផង ធ្វើ lឲ្យគាត់ខឹងទប់ចិត្ត មិនបាន ក៏នាំ lបងប្អូនស្រី ប្រុស ទៅដល់ ហាង អ៊ុតសក់ ខាងលើ រួច ក៏ វាយ ប្រវាយប្រតប់ គ្នា ទៅ វិញ ទៅ មក បណ្តាល ឲ្យ បែក ទូកញ្ចក់ ព្រម ទាំង ខូច របស់របរ មួយ ចំនួន ទៀត ហើយ ក៏ ត្រូវ សមត្ថកិច្ច នគរបាល ប៉ុស្តិ៍ មក អន្តរាគមន៍ ភ្លាម ៗ ឃាត់ បក្សពួក ភាគី ប្រពន្ធដើម មក ប៉ុស្តិ៍ ពី បទ បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ របស់ អ្នក ដទៃ ។

បន្ទាប់ ពី សមត្ថកិច្ច នាំ ប្រពន្ធដើម ដែល បាន នាំ បងប្អូន មក វាយ បំផ្លិចបំផ្លាញ ដល់ ហាង អ៊ុតសក់ ហើយ បណ្តាល ឲ្យ ខូចខាត ទ្រព្យសម្បត្តិ ខាងលើ ខាង ភាគី ខាង ស្ត្រី ដែល លួចលាក់ បាន ទាមទារ សំណង ចំនួន ៥០០ ដុល្លារ សំរាប់ ថ្លៃ ការ ខូចខាត ។

ក្រោយ ពេល កើតហេតុ ភាគី ប្រពន្ធដើម មិន មាន លុយ គ្រប់ សង ស្ត្រី ដែល ទាក់ទង ប្តី ខ្លួន នោះ ទេ ប្រពន្ធដើម ក៏ បាន ទូរស័ព្ទ ទៅ ប្តី ឱ្យមក សុំ បញ្ចុះតម្លៃ សង ចំនួន ២០០ ដុល្លារ ដើម្បី បញ្ចប់រឿង នៅ ប៉ុស្តិ៍ ដោយ ធ្វើ កិច្ចសន្យា រៀងខ្លួន ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print