ខេត្តព្រះសីហនុ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២០ ក្រុមគ្រូពេទ្យ បន្តបេសកកម្មពិសេសពិនិត្យ និងព្យាបាល អ្នកជំងឺ កូវីត១៩ (Covid-19) ទាំង៣៤នាក់ នៅខេត្តព្រះសីហនុ។
ជាមួយគ្នានេះក្រុមគ្រូពេទ្យមកពីប្រទេសចិន បានមកមើលស្ថានភាពជាក់ស្តែង នៃការថែទាំព្យាបាលជំងឺ កូវីត១៩ (Covid-19) របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ។ នេះបើតាមការបញ្ជាក់អោយដឹងពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្រុមគូពេទ្យជំនាញចិន មិនត្រឹមតែផ្តល់បទពិសោធន៍ដល់ គ្រូពេទ្យកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់ការណែនាំ ពន្យល់ បង្ហាញពីបច្ចេកទេស ជំនាញ បទពិសោធន៍ដល់វេជ្ជបណ្ឌិត គ្រូពេទ្យយោធា នៅនមន្ទីរពេទ្យ១.៧៩ ហៅមន្ទីរពេទ្យកេតុមាលា ផងដែរ៕
...
ដោយ៖ សហការី