ភ្នំពេញ៖ បុរសម្នាក់ដែលមាន មុខងារជាទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូនបានប្ដឹងកម្លាំងនគរបាល ខណ្ឌដូនពេញឱ្យឃាត់ខ្លួនមន្ដ្រីបរិស្ថាន នៅខេត្ដព្រះសីហនុម្នាក់ពីបទប្រើប្រាស់ ស្លាកលេខរថយន្ដក្លែងក្លាយបន្ទាប់ពីស្លាក លេខរថយន្ដរបស់គាត់ត្រូវចោរលួច យកទៅបាត់ហើយបែរជាឃើញបុរសនេះ យកទៅបំពាក់រថយន្ដខ្លួនឯងទៅវិញ ។
ករណីឃាត់ខ្លួនមន្ដ្រីបរិស្ថានរូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៩ ខែមករា*ឆ្នាំ២០១៦*នៅចំណុចហាងផឹកស៊ីយីហោស៊ីវីហ្គ្រេន នៅផ្លូវលេខ១៥៦ សង្កាត់វាលវង់ ខណ្ឌ ៧មករា ។
តាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ខណ្ឌដូនពេញបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ទេព ស៊ីណូរ៉ា ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរមន្ដ្រីបរិស្ថាននៅខេត្ដព្រះ សីហនុ។ សមត្ថកិច្ចបានដកហូតវត្ថុតាង ជាក់ស្ដែងមានរថយន្ដកាមរី ស៊េរី២០០៧ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2S-9099។ ចំណែកឯជនរងគ្រោះជាអ្នកប្ដឹងឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ៦០ឆ្នាំ មុខ របរទីប្រឹក្សាក្រសួងសាធារណការនិងដឹក ជញ្ជូនស្នាក់នៅផ្ទះលេខ១៣០Eo ផ្លូវ លេខ១៣៦ ភូមិ១០ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌពេញ ដែលបានបាត់ស្លាកលេខ រថយន្ដម៉ាកម៉ុងតេរ៉ូ ពាក់ស្លាកលេខ ភ្នំពេញ 2S-9099 ទាំងមុខនិងក្រោយ ដោយសារចោរលួចយកទៅបាត់យូរខែ មកហើយ ។
ប្រភពដដែលបានឱ្យដឹងទៀតថា នៅ មុនពេលកើតហេតុ គឺនៅថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៥ វេលាម៉ោង៧យប់ ជនរងគ្រោះបានចតរថយន្ដរបស់ខ្លួន ១គ្រឿងម៉ាក់ម៉ុងតេរ៉ូ ពណ៌បៃតងខ្ចី នៅ មុខផ្ទះលេខ១៣០Eo នៅផ្លូវលេខ១៣៦ ភូមិ១០ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូន ពេញ រួចក៏ឡើងទៅសម្រាន្ដលើផ្ទះបាត់ ទៅ។ លុះព្រឹកឡើងថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៥ ជនរងគ្រោះបានចុះមកយក រថយន្ដរបស់គាត់បម្រុងទៅធ្វើការស្រាប់ តែបាត់ស្លាកលេខទាំងមុខនិងក្រោយ។ ក្រោយមកគេក៏បានទៅដាក់ពាក្យបណ្ដឹង នៅនគរបាលមូលដ្ឋានផងដែរ ។
បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យ បណ្ដឹងរួចហើយសមត្ថកិច្ចក៏បានស្រាវ ជ្រាវជាបន្ដបន្ទាប់រហូតដល់វេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៦ ខាងលើនេះស្រាប់តែជនរងគ្រោះ ប្រទះឃើញស្លាកលេខរថយន្ដរបស់គាត់ ពាក់ស្លាកលេខភ្នំពេញ 2S-9099 បែរជា ទៅពាក់នឹងរថយន្ដម៉ាកកាមរីស៊េរីឆ្នាំ ២០០៧ ដែលចតនៅខាងមុខហាងផឹក ស៊ីយីហោស៊ីវីហ្គ្រេន នៅផ្លូវលេខ១៥៦ សង្កាត់វាលវង់ ខណ្ឌ៧មករា ក៏ប្ដឹងសមត្ថ កិច្ចខណ្ឌដូនពេញឱ្យចុះទៅឃាត់ម្ចាស់ រថយន្ដកាមរី ស៊េរីឆ្នាំ២០០៧នោះរួមទាំង រថយន្ដបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរ និងចាត់ ការតាមច្បាប់ ។ ក្រោយពីសមត្ថកិច្ច ស្រាវជ្រាវនិងសាកសួរម្ចាស់រថយន្ដ កាមរីដែលប្រើប្រាស់ស្លាកលេខរថយន្ដ ឆ្លើយសារភាពថាស្លាកលេខនេះគាត់ បានទិញពីពីបុរសម្នាក់ក្នុងតម្លៃ១.០០០ ដុល្លារ ហើយមកដល់ពេលនេះសមត្ថ កិច្ចកំពុងចាត់ការតាមផ្លូវច្បាប់ និង ស្វែងរកមុខចោរនៅឡើយ ៕
ដោយ៖ ស ដារ៉ា