ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើល មួយបានកើតឡើងបន្ទាប់ពីបុរសជន ជាតិបរទេសម្នាក់ត្រូវបានគេសែងចុះពី លើផ្ទះសំណាក់យីហោស៊ីក្លូ រួចដឹកតាម រ៉ឺម៉កម៉ូតូបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត តែពេលដល់មន្ទីរពេទ្យបាន ស្លាប់បាត់ទៅហើយ ។
ករណីជនបរទេសស្លាប់ក្នុងផ្ទះសំណាក់ យីហោស៊ីក្លូខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅផ្ទះ សំណាក់យីហោស៊ីក្លូ ទីតាំងផ្ទះលេខ៥០ ផ្លូវលេខ១៧២ កែងផ្លូវលេខ២៣ ភូមិទី៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ peleriaux christophe Roberth ភេទ ប្រុស អាយុ៣៩ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ EJ915788 ស្នាក់ នៅបន្ទប់ជួលលេខ៩ ជាន់ទី២ នៃផ្ទះ សំណាក់ខាងលើ ។
ប្រភពដដែលបានបន្ដទៀតថា បើ តាមការបំភ្លឺពីឈ្មោះ large Gvegory ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិ បារាំងដែលត្រូវជាកូនម្ចាស់ផ្ទះសំណាក់ ខាងលើបានឱ្យដឹងថា នៅមុនពេលកើត ហេតុ គឺនៅវេលាម៉ោង៣និង៣០នាទី រសៀលខ្លួនបានឡើងទៅបន្ទប់លេខ២ ជាន់ទី១ ហើយបានឃើញជនរងគ្រោះ និងមិត្ដភក្ដិដេកក្នុងបន្ទប់របស់ខ្លួនមាន ហៀរទឹកមាត់ គាត់ក៏ចូលទៅដាស់តែ ជនរងគ្រោះពុំងើបទេ គ្រាន់តែឮសំឡេង ថ្ងូរក៏ហៅមិត្ដភក្ដិម្នាក់ទៀតឱ្យមកជួយ លើកជនរងគ្រោះផ្អៀង ស្រាប់តែជនរង គ្រោះក្អួតឈាម ទើបនាំគ្នារឹតទ្រូងក៏ ចេញសំបោរតាមច្រមុះ និងមាត់ថែម ទៀត។ ពេលនោះគាត់ទូរស័ព្ទហៅរថយន្ដ សាមុយមកដឹកទៅមន្ទីរពេទ្យ តែពុំ ឃើញមកក៏នាំគ្នាសែងជនរងគ្រោះដាក់ រ៉ឺម៉កម៉ូតូបញ្ជូនទៅគ្លីនិកណាហ្គា តែគ្រូ ពេទ្យប្រាប់ថាដឹកទៅមន្ទីរពេទ្យកាលម៉ែត ទៅ។ លុះដល់មន្ទីរពេទ្យជនរងគ្រោះត្រូវ គ្រូពេទ្យយកចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ រួចពួកគាត់ទាំង២នាក់ក៏ត្រឡប់មកយក លិខិតឆ្លងដែនរបស់ជនរងគ្រោះនៅផ្ទះ សំណាក់វិញ ហើយពេលត្រឡប់ទៅដល់ មន្ទីរពេទ្យកាល់ម៉ែតម្ដងទៀត ទើបគ្រូ ពេទ្យប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅ ហើយរួចក៏រាយការណ៍ទៅសមត្ថ កិច្ចតែម្ដង ។
ក្រោយកើតហេតុនិងឆ្លងតាមការ ត្រួតពិនិត្យពីលោកឧកញ៉ា នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូង រាជធានីភ្នំពេញបានឱ្យដឹងថាជនរង គ្រោះស្លាប់នេះមូលហេតុដោយសារជំងឺ គាំងបេះដូង ។
បច្ចុប្បន្នសាកសពត្រូវបានតម្កល់ទុក នៅមន្ទីរពេទ្យកាល់ម៉ែតរង់ចាំគ្រួសារ សពមកទទួលយកទៅធ្វើបុណ្យតាម ប្រពៃណី ៕
ដោយ៖ ស ដារ៉ា