ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានគេចាត់ទុកថា ជាការរៀបចំ ឡើងរបស់អាមេរិកក្នុងការគ្រប់គ្រងនៅតំបន់នោះក៏ដូចជាកម្ចាត់ប្រទេសណា ដែលហ៊ានប្រឈមមុខជាមួយអាមេរិក ដោយបើកចំហ ។ ភាពតានតឹងរវាង អ៊ីរ៉ង់នឹងអារ៉ាប៊ីសាអ៊ូឌីតក៏មានការលូក ដៃពីអាមេរិកផងដែរ ។ ដោយសារតែ អាមេរិកមិនអាចកម្ចាត់អ៊ីរ៉ង់ដោយផ្ទល់នោះទើបឱ្យប្រទេសជាដៃគូដែលជាប្រទេស ទិញអាវុធពីអាមេរិកច្រើនបំផុតកម្ចាត់អ៊ីរ៉ង់ជំនួស ។
សកម្មភាពរបស់អាមេរិកនាពេល នេះបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយនានា របស់រុស្ស៊ីបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែត្រៀមលក្ខណៈសម្រាប់សង្គ្រាម លោកលើកទី៣ជាសង្គ្រាមកម្ចាត់ប្រទេស ណាដែលប្រឆាំងអាមេរិក ។
ជាច្រើនខែកន្លងមកអ្នកឯកទេស យោធានិងក្រុមអ្នកស្រាវជ្រាវបានព្រមាន ថាសង្គ្រាមលោកលើកទី៣នឹងកើតឡើង ក្នុងពេលឆាប់ៗខាងមុខ ។ កាលពីខែ មិថុនាកន្លងទៅមន្ទីរបញ្ចកោណអាមេ រិកបានព្រមានដល់បណ្ដាមេដឹកនាំយោ ធាអាមេរិកថាបញ្ហាសន្ដិសុខប្រព័ន្ធនឹង ធ្វើឱ្យផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំក្លាយទៅ ជាសង្គ្រាមលោកលើកទី៣ ។
មួយវិញទៀតស្ថានភាពនៅក្នុងតំបន់ មជ្ឈិមបូព៌ា ពិសេសសង្គ្រាមនៅក្នុង ប្រទេសស៊ីរីអាចបង្កឱ្យមានសង្គ្រាម លោកកើតឡើងចាប់ផ្ដើមចេញពីអាមេ រិកនិងរុស្ស៊ី ។ មហាអំណាចយោធា ប្រទេសទាំង២វិះផ្ទុះសង្គ្រាមនឹងគ្នាកាលពីទសវត្សទី៩០ ។
កាលពីចុងសបា្ដហ៍កន្លងទៅបណ្ណា ល័យសន្ដិសុខជាតិនៃសាកលវិទ្យាល័យ George Washington បានប្រកាស របាយការណ៍ចារកម្មអាមេរិកកាលពី ទសវត្សទី៩០ធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមអាមេរិក-រុស្ស៊ី ដែលអាចកើតមានឡើង ។ នៅក្នុង របាយការណ៍នោះអាមេរិកនិងសូវៀតផ្ទុះសង្គ្រាមបរមាណូនឹងគ្នាដែលជាដំណាក់កាលគ្រោះថ្នាក់ដល់ពិភពលោកទាំង មូលព្រួយបារម្ភ ។
នៅខែវិច្ឆិកា ឆ្នាំ១៩៨៣ អាមេរិកនិង សម្ពន្ធមិត្ដណាតូបានធ្វើសមយុទ្ធជាទ្រង់ ទ្រាយធំបំផុតមិនធ្លាប់មាននៅភាគ កណ្ដាលតំបន់អឺរ៉ុប ។ ការធ្វើសមយុទ្ធ នោះកើតឡើងចំពេលដែលអាមេរិកនិងសូវៀតកំពុងតែប្រឈមមុខតានតឹងដាក់ គ្នា ។ មិនត្រឹមតែប៉ុណ្ណោះណាតូបាន បញ្ជូនគ្រាប់បែកបរមាណូទៅកាន់តំបន់ភាគខាងលិចប្រទេសអាល្លឺម៉ង់ដែល សូវៀតចាត់ទុកថាបានត្រៀមវាយប្រហារទៅលើប្រទេសគេ ។
នៅក្នុងឆ្នាំ១៩៨៣នោះដែរសូវៀត រងការចោទប្រកាន់ថា បានបាញ់ទម្លាក់ យន្ដហោះដឹកអ្នកដំណើររបស់កូរ៉េខាង ត្បូងដែលរុស្ស៊ីចាត់ទុកថា ជាយន្ដហោះ ស៊ើបការណ៍ ។ ប្រធានាធិបតីអាមេរិក ពេលនោះលោក Ronald Reagan បាន ថ្កោលទោសសូវៀតថាជារបបព្រៃផ្សៃ ។ ចំណែកភាគីសូវៀតវិញបានចោទប្រកាន់ ប្រធានាធិបតីអាមេរិកនិងមន្ដ្រីអាមេរិក ថា ជាក្រុមឆ្កួតលេលានិងជាអ្នកទោស ។
ក្នុងស្ថានភាពតានតឹងខាងលើទីក្រុងមូស្គូបានយល់ច្រឡំថា ការធ្វើសមយុទ្ធ បាញ់គ្រាប់ពិតរបស់ណាតូជាការបិទបាំងគម្រោងវាយប្រហារទៅលើសូវៀតពី អាមេរិកដោយគ្រាប់បែកបរមាណូ។ ទាំងនោះហើយទើបសូវៀតចេញបញ្ជាឱ្យកម្លាំងទាហានត្រៀមធ្វើសង្គ្រាមបរ មាណូក្នុងរយៈពេលខ្លីបំផុតពី២០ម៉ោង នៅសល់តែ៣០នាទីប៉ុណ្ណោះសង្គ្រាមវាយ ប្រហារដោយគ្រាប់បែកបរមាណូនឹង កើតឡើង។ កាំជ្រួចមីស៊ីលបំពាក់ក្បាល គ្រាប់បរមាណូរបស់សូវៀតបានត្រៀម រួចរាល់នៅចាំតែពេលវេលានិងបញ្ជាពីថ្នាក់លើប៉ុណ្ណោះ។ ជាមួយគ្នានោះសូវៀត បានកោះហៅកម្លាំងទាហានបម្រុងនឹង បញ្ជូនកម្លាំងទាហានជួរមុខទៅកាន់ តំបន់ជាប់អឺរ៉ុបខាងកើត ។
ចំណែកប្រទេសលោកខាងលិចវិញ បានត្រៀមលក្ខណៈទប់ទល់នៅតំបន់ភាគខាងកើតប្រទេសប៉ូឡូញដោយបញ្ជូន កម្លាំងទាហាននិងសព្វាវុធជាច្រើននៅ ទីនោះទប់ទល់ជាមួយសូវៀត ។
បើប្រៀបធៀបនឹងពេលបច្ចុប្បន្នរុស្ស៊ីនិងអាមេរិកកំពុងប្រឈមមុខតានតឹង ដាក់គ្នាអាចផ្ទុះសង្គ្រាមបរមាណូគ្រប់ ពេលវេលា ។ អ្វីដែលគេព្រួយបារម្ភនា ពេលនេះកម្លាំងទាហានអាកាសអាមេរិក និងរុស្ស៊ីបានបើកការវាយប្រហារនៅ ក្នុងប្រទេសស៊ីរីដូចគ្នា ប៉ុន្ដែគោលដៅ ខុសគ្នារុស្ស៊ីជួយដល់រដ្ឋាភិបាលស៊ីរី ចំណែកអាមេរិកជួយដល់ក្រុមប្រឆាំង រដ្ឋាភិបាលស៊ីរី ។
សកម្មភាពផ្ទុយគ្នានៅលើដែនអាកាស តែមួយរវាងកម្លាំងរុស្ស៊ីនឹងអាមេរិក អាចបើធ្វេសប្រហែសបន្ដិចនោះសង្គ្រាម នឹងកើតឡើងជាមិនខាន ។ សង្គ្រាមនៅ ក្នុងប្រទេសស៊ីរីមិនអាចឈានដល់ទី បញ្ចប់នៅឡើយដោយសារតែប្រទេស មហាអំណាចខ្វែងគំនិតគ្នាក្នុងការដោះ ស្រាយ ជាពិសេសជោគវាសនារបស់ ប្រធានាធិបតីអាល់អាសាដដែលជាមេដឹកនាំក្បាលរឹង ។
ពេលនេះអាមេរិកបញ្ជូនកម្លាំង ពិសេសផ្ទាល់ដីទៅដាក់ពង្រាយនៅប្រទេស ស៊ីរីដើម្បីជួយក្នុងបេសកកម្មប្រឆាំង ក្រុមភេរវកម្មរដ្ឋអ្ស៊ិ្លាម(IS)ខណៈដែលមហាអំណាចនៅតែខ្វែងគំនិតគ្នាមិន ទាន់ដាច់ស្រឡះទៅលើជោគវាសនារបស់ ប្រធានាធិបតីស៊ីរីលោក បាសា អាល់អា សាដ ។
ការសម្រេចចិត្ដបញ្ជូនកងទ័ពពិសេស ក្នុងទ្រង់ទ្រាយតូចរបស់អាមេរិកនៅពេល នេះជាការបង្ហាញឱ្យឃើញបន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង វ៉ាស៊ីនតោននៅក្នុងការប្រយុទ្ធប្រឆាំង ទៅលើក្រុមអ៊ិបស្លាមបង្កើតរដ្ឋដែល ក្រុម នេះបាន និងកំពុងគ្រប់គ្រងដែនដីភាគ ច្រើនរបស់ស៊ីរីហើយបើទោះបីជាអាមេរិកបានធ្វើប្រតិបត្ដិការតាមដែនអាកាស នៅទីនោះរយៈពេលជាងមួយឆ្នាំទៅ ហើយយ៉ាងណាក៏ដោយ ។
សេតវិមានបានច្រានចោលរាល់ការ ចោទប្រកាន់ដែលថាលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ព្រងើយ កន្ដើយចំពោះសកម្មភាពកងកម្លាំងទ័ព ដែលប្រយុទ្ធប្រឆាំងជាមួយក្រុមអ៊ិភស្លាមបង្កើតរដ្ឋនោះហើយការបញ្ជូនកងកម្លាំង ទាំងនេះដើម្បីធ្វើសកម្មភាពផ្ដល់ប្រឹក្សានិងហ្វឹកហ្វឺន ។ អ្នកនាំពាក្យសេតវិមាន Josh Earnest បានថ្លែងថា នយោបាយ របស់យើងមិនមានការផ្លាស់ប្ដូរនោះ ឡើយ ។ កងកម្លាំងទាំងនេះមិនចូលរួម ប្រយុទ្ធដោយផ្ទាល់នោះទេ ។
មន្ដ្រីជាន់ខ្ពស់មួយរូបបានថ្លែងថាកងកម្លាំងពិសេសអាមេរិកមិនលើសពី៥០នាក់នោះទេត្រូវបញ្ជូនទៅកាន់ភាគខាង ជើងប្រទេសស៊ីរីដែលទីនោះជាទឹកដីស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងជនជាតិឃើដជាក្រុមដែលអាមេរិកឧបត្ថម្ភគាំទ្រក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជា មួយក្រុមភេរវកម្មអ៊ិជស្លាម (IS) នោះ ។
អ្វីដែលជាការព្រួយបារម្ភនាពេលនេះគឺក្រុមភេរវកម្មអាចរួបរួមគ្នាបង្កើតទៅជាកម្លាំងមួយដ៏រឹងមាំវាយប្រហារទៅ លើប្រទេសរុស្ស៊ីប្រសិនបើក្រុមអ៊ិវស្លាម បង្កើតរដ្ឋគឺជាកម្លាំងសម្ងាត់របស់អាមេ រិកមែននោះហើយក្រុមអាល់កៃដា និង អ៊ិមស្លាមបង្កើតរដ្ឋរួបរួមគ្នានោះរុស្ស៊ីប្រាកដជានៅមិនបានសុខឡើយ ។
កន្លងមកថ្មីៗមេដឹកនាំក្រុមភេរវកម្ម អាល់កៃដាលោក Ayman Al-zawahiri កាលពីថ្ងៃទី២ ខែវិច្ឆិកា បានអំពាវនាវ ដល់អ្នកដែលគាំទ្រនិងកម្លាំងទាហាន អ៊ិAស្លាមទាំងអស់សាមគ្គីគ្នាប្រឆាំងនឹង ការគំរាមកំហែងពីប្រទេសលោកខាង លិចក្នុងនោះមានអាមេរិក និងរុស្ស៊ីនៅ ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី