អាមេរិក៖ គិតដល់ថ្ងៃទី១ខែមេសា នេះមានទាហានអាមេរិក សរុប ជិត ៧០០នាក់ហើយបានឆ្លងកូវីដ-១៩ គឺកើនឡើង ១០០នាក់ បើប្រៀបធៀបមួយថ្ងៃមុន។ ជាមួយគ្នានេះក៏មានទាហានអាមេរិក ម្នាក់ស្លាប់ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ។
ការឆ្លងរាលដាលនៃកូវី-១៩ មិនត្រឹមតែ នៅដីគោកប៉ុណ្ណោះទេ សម្បីតែនៅលើនាវាផ្ទុកយន្តហោះ កណ្តាលមហាសមុទ្រ ក៏មានទាហានរាប់សិបនាក់ឆ្លងដែរ។ មេបញ្ជាការកងនាវាផ្ទុកយន្តហោះអាមេរិក លើកឡើងថា មិនត្រូវទុកឲ្យទាហានអាមេរិក ស្លាប់បែបនេះឡើយ«ស្លាប់ដោយវីរុស»មិនមែនស្លាប់ក្នុងសមរភូមិ។
កម្លាំងទាហាននៅលើនាវាផ្ទុកយន្តហោះអាមេរិក ឆ្លងរាលដាលកាន់តែច្រើនឡើងប ង្កក្តីបារម្ភយ៉ាងខ្លាំង បង្ខំឲ្យ ឧត្តមនាវឹកសរសេរលិខិតសុំជំនួយពីក្រសួងការពារជាតិ ។នៅព្រឹកថ្ងៃទី ១ខែមេសានេះ ឧត្តមនាវី មេបញ្ជាការនៅលើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt បានសរសេរលិខិត ស្នើដល់កម្លាំងទាហានជើងទឹកអាមេរិក ជួយអន្តរាគមន៍ ក្នុងការ ទប់ស្កាត់ការ ឆ្លងរីករាលដាល នៃកូវីដ-១៩ ក្រោយពេលមានទាហានរាប់សិបនាក់ នៅលើនាវានេះឆ្លងកូវីដ-១៩។
សារព័ត៌មាន New York Times បានផ្សាយថា ឧត្តមនាវី មេបញ្ជាការនាវាផ្ទុកយន្តហោះបានស្នើដល់ក្រសួងការពារជាតិអាមេរិក ឲ្យជួយ ទប់ស្កាត់ ការឆ្លងរាលដាល នៅលើនាវាផ្ទុកយន្តហោះ ។ នៅពេលនេះ មាន ទាហានរាប់សិបនាក់ហើយ នៅលើនាវា USS Theodore Roosevelt បានឆ្លង កូវីដ-១៩។ នាវាផ្ទុកយន្តហោះនេះ មាននាវិកដល់ទៅ ៤ពាន់នាក់ បានឆ្លងវីរុសកូវីដ១៩ ប៉ុន្ដែបើមិនមានវិធានការទប់ស្កាត់ទេ វាអាចនឹងមានអ្នកឆ្លងកាន់តែច្រើនឡើង។
លោកឧត្តមនាវី Crozier បានសរសេរលិខិតផ្ញើទៅកាន់ក្រសួងការពារជាតិ ដែលមានខ្លឹមសារថា «យើងគ្មានសង្គ្រាម ទាហានមិនត្រូវស្លាប់ឡើយ។ បើយើងមិនទប់ស្កាត់ ពីពេលនេះទៅទេ វាអាចនឹងមានរឿងដ៏អាក្រក់ កើតឡើង ។
ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ មាននាវិកនៅលើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt ប្រមាណ ៤០នាក់បានឆ្លងកូវីដ-១៩ បង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ដល់ទាហានទាំង ៤ពាន់នាក់នៅលើនាវានេះ ៕
ដោយ៖ ធីរីណា