ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ទើបបានដាក់ឱ្យប្រើប្រាស់កម្មវិធី Messenger ជាមួយកុំព្យូទ័រដោយមិនចាំបាច់ចូលប្រើតាមរយៈ Web Browser

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីសម្រាប់ Video Conferencing បានក្លាយជាកម្មវិធីមួយដែលមានសារៈសំខាន់បំផុតនៅពេលដែលមានការរីករាលដាល មេរោគ កូវីដ-១៩ ព្រោះកម្មវិធីនេះអាចជួួយសម្រួលក្នុងការបំពេញការងារស្ទើរគ្រប់វិស័យ ហើយជាពិសេសវាក៏ជួួយសម្រួល ឱ្យសិស្ស និស្សិត នៅបន្តការសិក្សាបានផងដែរ។ ស្របពេលដែលមានតម្រូវការនេះ ក្រុមហ៊ុនហ្វេសប៊ុក បានដាក់ឱ្យប្រើប្រាស់កម្មវិធី Messenger ជាមួយ កុំព្យូទ័រដោយមិនចាំបាច់ចូលប្រើតាមរយៈ Web Browser ដែលធ្វើឱ្យអ្នកប្រើប្រាស់ដែលនិយមប្រើកម្មវិធី Messenger មានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុន ជាមួយនឹងមុខងារថ្មីៗមួយចំនួនមានដូចជា លោកអ្នកអាចពង្រីកអេក្រង់បានធំជាងមុន Dark Mode និង GIFs ជាដើម។

លោកអ្នកអាចបញ្ចូលកម្មវិធី Messenger តាមរយៈ Microsoft Store ឬ Mac App Store អាស្រ័យទៅតាមប្រព័ន្ធប្រតិបត្តិការក្នុងកុំព្យូទ័ររបស់លោកអ្នក។ ក្រៅពីកម្មវិធី Messenger ក៏មានកម្មវិធីផ្សេងៗទៀតដែលលោកអ្នកអាចសាកល្បងប្រើមានដូចជា៖ Skype, Microsoft Teams និង Google Hangouts Meet ជាដើម៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print