ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅ២២១ប្រទេសនិងដែនដី នាថ្ងៃទី​៥ ខែមេសា

ចែករំលែក៖

ពិភពលោក៖ គិតមកដល់ព្រឹកថ្ងៃទី​៥ ខែមេសាឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោកបាន ​សរុប 1,197,405នាក់ ក្នុងនោះ ស្លាប់ 64,606 នាក់ និង 246,152នាក់ បានជាសះស្បើយ​ បើទោះបី​ថ្នាំព្យាបាលជាក់លាក់ ឬវ៉ាក់សាំង​បង្ការ​នោះ មិនទាន់ត្រូវបានរកឃើញ​ក៏ដោយ ។
យោងតាម គេហទំព័រ wikpedia បានផ្សាយថាជំងឺ COVID-19 ផ្ទុះឡើងដំបូងគេ​នៅក្នុង​ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ។ ជំងឺនេះ​បានឆ្លងរាលដាល​ជុំវិញពិភពលោក​ក្នុងនោះ​មានដែនដី និងប្រទេសសរុប ២២១ ។
អាមេរិក​មានអ្នកឆ្លង COVID-19 ចំនួន​៣១០ ០១៦នាក់ ក្នុងនោះ​បាត់បង់ជីវិត ៨ ៤៣៨នាក់ និង ១៤ ៦០៧នាក់​បានជាសះស្បើយ​។ ប្រទេស​អេស្ប៉ាញ មានអ្នកឆ្លង COVID-19 ចំនួន​១២៦ ១៦៨នាក់ ក្នុងនោះ​បាត់បង់ជីវិត ១១ ៩៤៧​នាក់ និង​៣៤ ២១៩នាក់​បានជាសះស្បើយ​ផងដែរ ។ អេស្ប៉ាញ​ជាប្រទេសរងគ្រោះបំផុត​ទីពីរ​ដោយសារវីរុសនេះ ។
អ៊ីតាលី​បានធ្លាក់​ចុះ​ ជាប្រទេស​លំដាប់ទី​៣វិញ​ដែលរងគ្រោះ​ដោយសារCOVID-19 ។ អ៊ីតាលី​មានអ្នកឆ្លងសរុប ១២៤ ៦៣២នាក់ ក្នុងនោះបាត់បង់ជីវិត ១៥ ៣៦២នាក់ និង ២០ ៩៩៦នាក់ បានជាសះស្បើយ ។
ប្រទេសអាល្លឺម៉ង់​ រងគ្រោះ​ដោយសារCOVID-19នេះ​ខ្លាំងជាង​ប្រទេសចិន​​ទៅទៀត ។ អាល្លឺម៉ង់​ឆ្លង COVID-19 ចំនួន​៩៦ ១០៨​នាក់ ក្នុងនោះ​បាត់បង់ជីវិត ១៤៤៦នាក់ និង​២៣ ១៩២នាក់​បានជាសះស្បើយ ។ ចំណែកប្រទេសចិន ឆ្លង​COVID-19 នៅទ្រឹង ត្រឹម​៨១ ៦៦៩​ករណី ក្នុងនោះ​បាត់បង់ជីវិត​៣៣២៩នាក់ និងជាសះស្បើយ​៧៦ ៩៦៤នាក់វិញផងដែរ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print