ប្រជាពលរដ្ឋស្លាប់ដោយសារករណីឆ្លងវីរុសCOVID-១៩ អោយចំនួនសរុបកើនដល់ ១១.៧៤៤ នាក់

ចែករំលែក៖

ប្រទេសអេស្ប៉ាញ៖ តាមប្រភពពី NHK World បានបញ្ជាក់អោយដឹងថា៖ នៅអេស្ប៉ាញមានករណីឆ្លងវីរុសCOVID-១៩ ច្រើនជាងគេលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក និងលើសប្រទេសអ៊ីតាលី។ រដ្ឋាភិបាលអេស្ប៉ាញបានប្រកាស កាលពីម្សិលមិញនេះថា៖ តួលេខអ្នកឆ្លងវ៉ីរុសបានកើនឡើងដល់ ៧.០២៦ គិតចាប់ពីថ្ងៃសុក្រដែលបាននាំមកនូវចំនួនសរុប ១២៤.៧៣៦ករណី ។ អ្នកស្លាប់ក៏បានកើនពី ៨០៩ នាក់នាំអោយចំនួនសរុបកើនដល់ ១១.៧៤៤ នាក់ ដែលនេះជាអត្រាខ្ពស់បំផុតទី ២ បន្ទាប់ពីប្រទេសអ៊ីតាលី។
ប្រទេស ដែនដី ជុំវិញលើពិភពលោក រកមិនទាន់ឃើញនូវ វ៉ាក់សាំងព្យាបាល ដូច្នេះតម្រូវអោយប្រជាជននៅក្នុងផ្ទះ សម្អាតអនាម័យ ប្រើអាកុល សំភារៈ បរិក្ខាតាមវេជ្ជបញ្ជពីគ្រូពេទ្យ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print