ពិភពលោក៖ គិតមកដល់ព្រឹកថ្ងៃទី៥ ខែមេសាឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោកបាន សរុប 1,197,405នាក់ ក្នុងនោះ ស្លាប់ 64,606 នាក់ និង 246,152នាក់ បានជាសះស្បើយ បើទោះបីថ្នាំព្យាបាលជាក់លាក់ ឬវ៉ាក់សាំងបង្ការនោះ មិនទាន់ត្រូវបានរកឃើញក៏ដោយ ។
យោងតាម គេហទំព័រ wikpedia បានផ្សាយថាជំងឺ COVID-19 ផ្ទុះឡើងដំបូងគេនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ។ ជំងឺនេះបានឆ្លងរាលដាលជុំវិញពិភពលោកក្នុងនោះមានដែនដី និងប្រទេសសរុប ២២១ ។
អាមេរិកមានអ្នកឆ្លង COVID-19 ចំនួន៣១០ ០១៦នាក់ ក្នុងនោះបាត់បង់ជីវិត ៨ ៤៣៨នាក់ និង ១៤ ៦០៧នាក់បានជាសះស្បើយ។ ប្រទេសអេស្ប៉ាញ មានអ្នកឆ្លង COVID-19 ចំនួន១២៦ ១៦៨នាក់ ក្នុងនោះបាត់បង់ជីវិត ១១ ៩៤៧នាក់ និង៣៤ ២១៩នាក់បានជាសះស្បើយផងដែរ ។ អេស្ប៉ាញជាប្រទេសរងគ្រោះបំផុតទីពីរដោយសារវីរុសនេះ ។
អ៊ីតាលីបានធ្លាក់ចុះ ជាប្រទេសលំដាប់ទី៣វិញដែលរងគ្រោះដោយសារCOVID-19 ។ អ៊ីតាលីមានអ្នកឆ្លងសរុប ១២៤ ៦៣២នាក់ ក្នុងនោះបាត់បង់ជីវិត ១៥ ៣៦២នាក់ និង ២០ ៩៩៦នាក់ បានជាសះស្បើយ ។
ប្រទេសអាល្លឺម៉ង់ រងគ្រោះដោយសារCOVID-19នេះខ្លាំងជាងប្រទេសចិនទៅទៀត ។ អាល្លឺម៉ង់ឆ្លង COVID-19 ចំនួន៩៦ ១០៨នាក់ ក្នុងនោះបាត់បង់ជីវិត ១៤៤៦នាក់ និង២៣ ១៩២នាក់បានជាសះស្បើយ ។ ចំណែកប្រទេសចិន ឆ្លងCOVID-19 នៅទ្រឹង ត្រឹម៨១ ៦៦៩ករណី ក្នុងនោះបាត់បង់ជីវិត៣៣២៩នាក់ និងជាសះស្បើយ៧៦ ៩៦៤នាក់វិញផងដែរ៕
ដោយ៖ ធី រីណា