លីកកំពូល​ហុល្លង់​កំណត់​ថ្ងៃ​ចូល​ប្រកួត​វិញ​ ​

ចែករំលែក៖

ក្របខ័ណ្ឌបាល់ទាត់ហុល្លង់ Eredivisie ​របស់​ហុល្លង់ បាន​កំណត់​យក​ថ្ងៃ​ទី​១ ​ខែ​មិថុនា ​ឆ្នាំ​២០២០​ខាង​មុខ​ដើម្បី​ត្រលប់​ចូល​ប្រកួត​វិញ ​បញ្ចប់​រដូវ​កាល​នេះ​។ ការ​សម្រេច​យក​ថ្ងៃ​ប្រកួត​នេះ​ឡើង​វិញ គឺ​ក្រោយ​ពី​មាន​ការ​ប្រជុំ​ពី​ថ្នាក់​ដឹក​នាំ​ក្លិប​ទាំង​អស់ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំង​អស់។ ​
បើ​តាម​ការ​បញ្ជាក់​លីក​របស់​ហុល្លង់​នឹង​មិន​អាច​រំសាយ​ចោល​បាន​ឡើយ ​ដោយ​ត្រូវ​តែ​លេង​បញ្ចប់​រដូវ​កាល​ជា​ចាំ​បាច់ ដើម្បី​គេច​ពី​ការ​ទាមទារ​ប្រាក់​វិញ​ពី​សំណាក់​ដៃ​គូ​សហការ ​និង​ការ​លក់​សិទ្ធិ​ផ្សាយ។
​លីកកំពូលហុល្លង់មួយ​នេះនឹង​ក្លាយ​ជា​លីកដំបូង​នៅ​អឺរ៉ុប ដែល​បាន​កំណត់​ថ្ងៃ​ចូល​លេង​វិញ​បាន។ ខណៈ​ដែល​លីក​ធំ​ៗ​ដទៃ​ទៀត ​នៅ​មិន​ទាន់​អាច​កំណត់​ថ្ងៃ​បាន​ទេ ដោយសារ​តែ​ក្នុង​ប្រទេស​នោះ ​មិន​ទាន់​មាន​សញ្ញា​ថយ​ចុះ​ខ្លាំង​នៃ​ការ​ឆ្លង​មេរោគ Covid-19 ​៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print