ក្របខ័ណ្ឌបាល់ទាត់ហុល្លង់ Eredivisie របស់ហុល្លង់ បានកំណត់យកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ខាងមុខដើម្បីត្រលប់ចូលប្រកួតវិញ បញ្ចប់រដូវកាលនេះ។ ការសម្រេចយកថ្ងៃប្រកួតនេះឡើងវិញ គឺក្រោយពីមានការប្រជុំពីថ្នាក់ដឹកនាំក្លិបទាំងអស់ និងស្ថាប័នដែលពាក់ព័ន្ធទាំងអស់។
បើតាមការបញ្ជាក់លីករបស់ហុល្លង់នឹងមិនអាចរំសាយចោលបានឡើយ ដោយត្រូវតែលេងបញ្ចប់រដូវកាលជាចាំបាច់ ដើម្បីគេចពីការទាមទារប្រាក់វិញពីសំណាក់ដៃគូសហការ និងការលក់សិទ្ធិផ្សាយ។
លីកកំពូលហុល្លង់មួយនេះនឹងក្លាយជាលីកដំបូងនៅអឺរ៉ុប ដែលបានកំណត់ថ្ងៃចូលលេងវិញបាន។ ខណៈដែលលីកធំៗដទៃទៀត នៅមិនទាន់អាចកំណត់ថ្ងៃបានទេ ដោយសារតែក្នុងប្រទេសនោះ មិនទាន់មានសញ្ញាថយចុះខ្លាំងនៃការឆ្លងមេរោគ Covid-19 ៕
...
ដោយ៖ ភិរក្ស