ប្រសិនបើអុីតាលីជួបវិបត្តិ Juventus គ្រោងលក់ Ronaldo ឲ្យ Real Madrid ​វិញនៅ​រដូវ​កាល​ក្រោយ

ចែករំលែក៖

​ស្ថិតក្នុងស្ថានភាពនៃវីរុសកូរ៉ូណាកំពុងវាយលុកខ្លាំងនៅអុីតាលី ​ក្លិប Juventus ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ខ្លាំង ហើយអានឹងលក់ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ត្រលប់​ទៅ​លេង​នៅ​ក្រុម Real Madrid ​វិញ​នៅ​រដូវ​កាល​ក្រោយ ​។
​ក្លិប Juventus ​អាច​នឹង​លក់ Ronaldo ​ឱ្យ​ទៅ Real Madrid ​វិញ​ហើយ ក្នុង​តម្លៃ​ខ្លួន​៥០​លាន​ផោន។ ​ស្រប​ពេល​ដែល​ក្រុម​របស់​លោក Zidane ​ផ្ទាល់​វិញ ​ក៏​ចង់​បាន​កីឡាករ​វ័យ​ជ្រេ ​តែ​លេង​នៅ​ល្អ​នេះ​ទៅ​វិញ​ផង​ដែរ។ ​តម្លៃ​ត្រឹម​៥០​លាន​ផោន​នេះគឺ​ល្មម​សម្រាប់​ក្រុម Real Madrid ​ដើម្បី​នាំ​វីរបុរស​របស់​ខ្លួន​ត្រលប់​ទៅ​វិញ​ហើយ។
កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ​ខាង​លើ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​នៅ​លីក​កំពូល​អ៊ីតាលី។ ​កុងត្រា​របស់​គេ​មាន​ដល់​ឆ្នាំ​២០២២ ដោយ​ក្នុង​១រដូវ​កាល​នៅ​ក្រុម Juventus ​ទទួល​បាន​ប្រាក់​ឈ្នួល២៧,៥​លាន​ផោន ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print