ភ្នំពេញ៖ ទីតាំងអិធើណេត បង្កប់ល្បែងសុីសងគ្មានយីហោ២កន្លែង កំពុងបើកទទួលស្វាគមន៍ភ្ញៀវទាំងយប់ទាំងថ្ងៃយ៉ាងរលូន ដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចចុះបង្ក្រាបឡើយ ហាក់បីដូចជាមិនខ្វល់និងបទបញ្ជារបស់លោក អភិបាលនៃគណៈ រាជធានីភ្នំពេញ តែងរម្លឹកពីបញ្ហានេះជម្រុញអោយអាជ្ញាធរ សមត្ថកិច្ចទាំង១៤ខណ្ឌ បង្ក្រាបនោះ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា៖ អិនធើណេតបង្កប់សុីសងខុសច្បាប់មួយកន្លែងនោះគឺស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៩កែងនិងផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថាល្បែងស៊ីសងខុសច្បាប់ ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៩ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។
សូមរំលឹកថា កាលពីពេលថ្មីៗកន្លងទៅ នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអះអាងថា ចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ទៅល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមាន ដំណើរការតទៅទៀតឡើយ!
ប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្តបើកទៀតនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ! មហាជនរងចាំមើលអាជ្ញាធរខណ្ឌចំការមន និងមានវិធានការយ៉ាងណាចំពោះ ទីតាំងណេត បង្កល្បែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៩កែង៤៧៤ក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំការមន ដែលកំពុងបើកយ៉ាងអាណាធិបតេយ្យមួយនេះ។ ព្រោះល្បែងសុីសងជាដើមចមដែលនាំអោយកើតមាននូវអំពើចោរកម្ម លួច,ឆក់,ប្លន់នៅក្នុងសង្គម៕
ដោយ៖ ស រស្មី