ផ្ទុះអាវុធចំនួន២គ្រាប់ មុខវិទ្យាល័យទួលស្វាយព្រៃ របួសស្រាលម្នាក់ សមត្ថកិច្ចមូលដ្ឋានបានត្រឹមមករេីសសំបកកាទុស

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានផ្ទុះគ្រាប់កាំភ្លេីងចំនួន២គ្រាប់ ទល់មុខនិងវិទ្យាល័យ ទួលស្វាយព្រៃ ផ្លូវលេខ១៩៩ កែងនិង ផ្លូវ លេខ៣៦៦ ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌបឹងកេងកង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងធ្វេីឱ្យមនុស្សម្នាក់រងរបួសស្រាល កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ រួចគេចខ្លួនបាត់អស់ ។

តាមសម្តីបុរសម្នាក់ ឈ្មោះ ហេង ចាន់តារា ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរបេីកបរ រថយន្ត ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានឱ្យដឹង ថា មុនពេលកេីតហេតុរូបគាត់បានបេីក រថយន្ត មួយគ្រឿងទៅសណ្តោងរថយន្ដ មួយគ្រឿងទៀត ដែលខូចនៅម្តុំសណ្ឋាគារ អ៊ីនធឺកុងទីណង់តាល់ យកមកកន្លែងនៅ ម្តុំ វិទ្យាល័យ ទួលស្វាយព្រៃ ហើយខណៈរូប គេសណ្តោងរថយន្ដ មកដល់កន្លែង ក៏ស្រាប់ តែមាន បុរស ២នាក់បានជិះម៉ូតូ ចំនួន ២គ្រឿង ដោយមួយគ្រឿង ម៉ាកស្កុបពី និង មួយគ្រឿងទៀតម៉ាកហុងដា ឌ្រីម បានជិះ មកឈប់ រួចហើយ បុរសម្នាក់ ដែលជិះ ម៉ូតូ ស្កុប ពីបានដក កាំភ្លើងខ្លី មិនស្គាល់ ម៉ាក បាញ់ឡេីង ទៅលើមេឃមួយ គ្រាប់គំរាម ពួក គេដោយ មិន ដឹងមូលហេតុ ហើយ បន្តិច ក្រោយ មក ក៏ បុរស ខ្មាន់កាំភ្លើង បានបាញ់ ភ្ជុច ដីមួយ គ្រាប់ ទៀត បណ្តាល ឲ្យ ខ្ទាត គ្រាប់ទៅ ត្រូវ អ្នក ដំណើរ ម្នាក់ បណ្ដាល ឱ្យរបួស ដៃ ស្រាល ហើយ ភ្លាមៗ នោះ ជន បង្ក ទាំង ២នាក់ ក៏បាន ជិះម៉ូតូ គេច ខ្លួន បាត់ អស់ តែ ម្ដង ទៅ ។ ហេីយ ពេល នោះ ដែរ ជនរងគ្រោះ ដែល រង របួស ដៃ បន្តិច ក៍ បន្ត ដំណើរ ទៅ មុខ ជា បន្តទៀត បាត់ ទៅ ។

បន្តិច ក្រោយ មក ឃើញ មាន កម្លាំង សមត្ថកិច្ច មូលដ្ឋាន បានចុះ ទៅ កន្លែង កើត ហេតុ រួច ក៏ បានរក ឃើញ សំបក កន្ទុះ ចំនួន ២គ្រាប់ តែ មិន ទាន់ ដឹង ថា ជា គ្រាប់ សំបក ប្រភេទ កាំភ្លើង អ្វី នោះ ទេ ដោយបាន សាកសួរ សាក្សីនៅកន្លែងកេីតហេតុ និង និង ពិនិត្យ ទីតាំង នោះរួចរាល់ ក៏បាន យក សំបក កន្ទុះ យក ទៅ រក្សា ទុក ដេីម្បី ធ្វើ ការ ស្រាវជ្រាវ បន្តតាមនីតិវិធី ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print