អិនធើណេត​២កន្លែង ​​គ្មានយីហោ​បង្កប់ល្បែងសុី​សងកំពុងបើកដំណើរការយ៉ាងរលូន នៅ​ សង្កាត់បឹង​ត្របែក​ខណ្ឌចំការមន​អាជ្ញាធរ​​ហាក់សំងំ​ស្ងៀម

ចែករំលែក៖

ភ្នំពេញ៖​ ទីតាំងអិធើណេត​ ​បង្កប់ល្បែងសុីសងគ្មាន​យីហោ២កន្លែង​ កំពុងបើក​ទទួល​ស្វាគមន៍​ភ្ញៀវទាំង​យប់ទាំងថ្ងៃយ៉ាង​រលូន​ ដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចចុះ​បង្ក្រាបឡើយ​ ហាក់បីដូចជាមិនខ្វល់និង​បទ​បញ្ជារបស់​លោក​ អភិបាល​នៃ​គណៈ​ រាជធានីភ្នំពេញ​ តែងរម្លឹកពីបញ្ហានេះជម្រុញអោយអាជ្ញាធរ សមត្ថកិច្ចទាំង១៤ខណ្ឌ បង្ក្រាបនោះ។

បើតាមសេចក្ដីរាយការណ៍បានឲ្យ​ដឹងថា៖ អិនធើណេតបង្កប់សុីសងខុសច្បាប់មួយកន្លែង​នោះ​គឺ​ស្ថិត​នៅតាមបណ្ដោយផ្លូវ​លេខ​៩៩​កែងនិងផ្លូវ៤៧៤ សង្កាត់បឹងត្របែក​ ខណ្ឌ ចំការមន​ រាជធានី​ភ្នំពេញ ។

គួរបញ្ជាក់ថាល្បែងស៊ីសងខុសច្បាប់​ ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៩ចំណុច​ ដែលបានដាក់​ចេញដោយក្រសួងមហាផ្ទៃ ដើម្បី​ឲ្យអាជ្ញាធរមូល​ដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

សូមរំលឹកថា​ កាលពីពេលថ្មីៗកន្លង​ទៅ នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន​ អគ្គស្នងការ​នគរ​បាលជាតិ​ បានថ្លែងអះអាង​ថា ចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ទៅ​ល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមាន ដំណើរ​ការតទៅទៀតឡើយ!
ប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្តបើក​ទៀត​នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរ​មាន​ ! មហាជនរងចាំមើលអាជ្ញាធរខណ្ឌ​ចំការមន និងមានវិធានការ​យ៉ាងណាចំពោះ ទីតាំង​ណេត​ បង្កល្បែងដែលស្ថិតនៅតាម​បណ្ដោយផ្លូវលេខ៩៩កែង៤៧៤ក្នុងសង្កាត់ បឹងត្របែក ខណ្ឌ​ចំការមន​ ដែលកំពុងបើក​យ៉ាងអាណាធិបតេយ្យមួយនេះ។ ព្រោះល្បែងសុីសងជាដើម​ចមដែលនាំអោយកើត​មាននូវអំពើចោរកម្ម​ លួច​,ឆក់,ប្លន់នៅក្នុងសង្គម៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print