ផ្លូវជាតិ​លេខ​៤​ត្រូវ​បាន​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ ប្រកាស​ឲ្យ​ក្រុមហ៊ុន​ AZ​ ឈប់​យក​លុយ​ពី​រថយន្ត​ទាំងអស់​ធ្វើ​ដំណើរ​ឆ្លងកាត់

ចែករំលែក៖

​ភ្នំពេញ​៖​ ចាត់​ទុក​ថា​ជា​កាដូ​ថ្មី​មួយទៀត​ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ក្រម​ខ័​ណ្ឌ​ទូ​ទាំង​ប្រទេស​ ដែល​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​ប្រកាស​លុប​ចោល​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ AZ​ ជាមួយ​រដ្ឋាភិបាល​លើ​បញ្ហា​ផ្លូវជាតិ​លេខ​ឈប់​យក​លុយ​ពី​រថយន្ត​ឆ្លងកាត់​ ចាប់ពី​ម៉ោង​០០​និង​០០​នាទី​ យប់​នេះ​តទៅ​ ។​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​បាន​ថ្លែង​ប្រកាស​លុប​ចោល​ ការ​យក​លុយ​ពី​រថយន្ត​ទាំងអស់​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៤​បែប​នេះ​ នៅ​ក្នុង​កិច្ចប្រជុំ​សភា​នា​ព្រឹក​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​ក្តី​ទន្ទឹង​របស់​ប្រជាពលរដ្ឋ​រង់ចាំ​ឲ្យ​រាជរដ្ឋាភិបាល​លុប​ចោលការ​យក​លុយ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ជាមួយនឹង​ក្រុមហ៊ុន​ AZ​ បាន​ឈាន​ចូល​មក​ដល់​ ។​ ដូច្នេះ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្រៅប្រទេស​ ពិតជា​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​គោលនយោបាយ​ និង​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ ដែល​តែង​បាន​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​ ជា​ពិសេស​ បាន​គិតគូរ​អំពី​ស្ថានភាព​ ជីវភាព​ ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ៕​

12509471_938241706224327_1113190385717692921_n

...

ដោយ៖ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print