ភ្នំពេញ៖ ចាត់ទុកថាជាកាដូថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្រមខ័ណ្ឌទូទាំងប្រទេស ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុន AZ ជាមួយរដ្ឋាភិបាលលើបញ្ហាផ្លូវជាតិលេខឈប់យកលុយពីរថយន្តឆ្លងកាត់ ចាប់ពីម៉ោង០០និង០០នាទី យប់នេះតទៅ ។ សម្តេចតេជោហ៊ុន សែនបានថ្លែងប្រកាសលុបចោល ការយកលុយពីរថយន្តទាំងអស់ធ្វើដំណើរលើផ្លូវជាតិលេខ៤បែបនេះ នៅក្នុងកិច្ចប្រជុំសភានាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ។
ក្តីទន្ទឹងរបស់ប្រជាពលរដ្ឋរង់ចាំឲ្យរាជរដ្ឋាភិបាលលុបចោលការយកលុយលើកំណាត់ផ្លូវជាតិលេខ៤ជាមួយនឹងក្រុមហ៊ុន AZ បានឈានចូលមកដល់ ។ ដូច្នេះប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្រៅប្រទេស ពិតជាបានគាំទ្រយ៉ាងខ្លាំងចំពោះគោលនយោបាយ និងការដឹកនាំរបស់សម្តេចតេជោ ដែលតែងបានតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេស បានគិតគូរអំពីស្ថានភាព ជីវភាព ការរស់នៅរបស់ប្រជាពលរដ្ឋ ៕
ដោយ៖ សុខ ខេមរា