ប្រជាពលរដ្ឋសំរុកចូលធ្វើស្លាកលេខម៉ូតូនៅមន្ទីរសាធារណការណ៍ និងដឹកជញ្ជូនខេត្តមានការកើនឡើងខណៈដែលមានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្របពេលដែលរាជរដ្ឋាភិបាលបានរឹតបន្តឹងចេញច្បាប់ចរាចរណ៏ផ្លូវគោកថ្មីនេះគេសង្កេតឃើញថានៅមន្ទីរសាធារណការណ៍និងដឹកជញ្ជូនខេត្តស្វាយរៀងមានប្រជាពលរដ្ឋជាច្រើនរយនាក់បាននាំគ្នាសស្រាក់សស្រាំមកធ្វើស្លាកលេខម៉ូតូជារៀងរាល់ថ្ងៃប៉ុន្តែប្រជាពលរដ្ឋបានត្អូញត្អែរពីការធ្វើដំណើរតាមផ្លូវមកធ្វើស្លាកលេខត្រូវជួបនិងសមត្ថកិច្ចដែលចុះពង្រឹងច្បាប់ចរាចរណ៍ផាកពិន័យអត់ស្លាកលេខទោះបីពួកគាត់យកម៉ូតូមកធ្វើស្លាកលេខក៏ដោយ។

20151229_082324

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ម៉ូតូពួកគាត់មានស៊េរីចាស់ៗដែលមិនទាន់ធ្វើស្លាកលេខខណៈដែលមានការរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីនេះតម្រូវអោយអ្នកជិះម៉ូតូមានមួកសុវត្ថិភាព ស្លាកលេខត្រឹមត្រូវ កញ្ចក់មើលឆ្វេងស្ដាំនោះទើបនាំគ្នាមកធ្វើស្លាកលេខនៅមន្ទីរសាធារណការណ៍និងដឹកជញ្ជូននិងច្រកចេញចូលតែមួយក្រុងស្វាយរៀងនៅក្រុងបាវិតប៉ុន្តែពួកគាត់ត្រូវបញ្ជាក់នូវឯកសារដែលពាក់ព័ន្ធនៅសាខាគយនិងរដ្ឋាករខេត្តបន្ថែមទៀតទើបមកធ្វើស្លាកលេខបាន។ ហើយទោះបីជាពួកគាត់មានឯកសាចុងសន្លឹកដែលបានបញ្ជាក់ចេញពីគយយ៉ាងណាក៏ដោយពេលដែលជិះម៉ូតូត្រលប់ទៅផ្ទះឬជិះម៉ូតូមកធ្វើស្លាកលេខនៅតែសមត្ថកិច្ចចរាចរណ៍ផាកពិន័យដដែល។

យោងតាមមន្ត្រីរបស់មន្ទីរសាធារណការណ៍និងដឹកជញ្ជូនខេត្តស្វាយរៀងបានអោយដឹងថា ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះប្រជាពលរដ្ឋហាក់បីដូចជាមានការយល់ដឹងច្រើនបាននាំគ្នាមកធ្វើស្លាកលេខដោយគិតត្រឹមថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៥មកដល់ត្រឹមថ្ងៃទី១២ខែមករាឆ្នាំ២០១៦នេះអ្នកមកធ្វើស្លាកលេខម៉ូតូបានចំនួន២៩៤៤គ្រឿងរីឯប័ណ្ណបើកបរម៉ូតូដែលធ្វើរួចហើយបានចំនួន៣៥៤៨ប័ណ្ណនាក់និងអ្នកមកដូរយកថវិការវិញបានតែ៩នាក់ប៉ុណ្ណោះ។ ហើយម៉ូតូដែលស៊េរីក្រោមឆ្នាំ២០១៣ត្រូវទៅបញ្ជាក់ឯកសារនូវសាខាគយនិងរដ្ឋាករខេត្តទើបមកធ្វើស្លាកលេខបាននិងម៉ូតូចាប់ពីឆ្នាំ២០១៣ឡើងទៅគឺអាចមកធ្វើនៅមន្ទីរសាធារណការណ៍បានផងដែរ។

ប្រជាពលរដ្ឋបានសំណូមពរទៅដល់សមត្ថកិច្ចពាក់ព័ន្ធ ថានៅពេលដែលពួកគាត់មកធ្វើស្លាកលេខម៉ូតូសូមកុំធ្វើការផាកពិន័យគាត់អីព្រោះគាត់ត្រូវចំណាយថវិការថ្លៃធ្វើដំណើរពីស្រុកភូមិរបស់គាត់ឆ្ងាយណាស់ទំរាំមកដល់ទីរួមខេត្ត ដើម្បីធ្វើស្លាកលេខម៉ូតូនេះម្យ៉ាងវិញទៀតខណៈដែលពួកគាត់មានឯកសារបញ្ជាក់ពីគយអោយមកធ្វើស្លាកលេខសូមកុំផាកពិន័យអី៕

20151229_082851

20151229_082457

20151229_082341

20151229_082902

20151229_082511

20151229_082911

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print