សពក្មេងស្រីដែលលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះ រកឃើញហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្មេងស្រីរងគ្រោះដែលលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ កាលពីរសៀលម្សិលមិញ បានស្លាប់ហើយ ក្រោយក្រុមអូបរ័សង្គ្រោះរបស់លោកឧកញ៉ាទៀ វិចិត្រ បានរកឃើញសាកសពនៅចំណុចសមុទ្រអូរត្រេះ២ វេលាម៉ោងជាង១០ព្រឹកថ្ងៃ១៥មេសា២០២០នេះ ។
សូមបញ្ជាក់ថា ក្រោយលង់ទឹកបាត់ខ្លួនក្មេងស្រីនេះ ក្រុមសង្គ្រោះស្មគ្រ័ចិត្ត ក្នុងនោះមានទាំងក្រុមការងារសប្បុរសធម៍របស់លោកឧកញ៉ាទៀ វិចិត្រផងបានចេញអូប័រល្បឿនលឿន ជួយតាមស្វែងរកក្នុងបំណងក្រែងអាចជួយរក្សាអាយុជីវិតបាន ប៉ុន្តែឥឡូវនេះក្មេងស្រីរងគ្រោះបានស្លាប់ហើយ។
ក្មេងស្រីរងគ្រោះឈ្មោះ ហ៊ុន ម៉េងហរ័ អាយុ១៣ឆ្នាំ សិស្សសាលាអូរ២ក្រុងព្រះសីហនុ បានបាត់ខ្លួនក្រោយលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ ពេលមកលេងទឹកសមុទ្រជាមួយក្រុមគ្រួសារកាលពីរសៀលថ្ងៃ១៤មេសា២០២០។
ក្មេងស្រីរងគ្រោះមានម្តាយឈ្មោះ បុណ្យ សុខ លីម ឳពុកឈ្មោះ អ៊ុយ ហ៊ុន បច្ចុប្បន្ន រស់នៅ ក្រុម១៩ ភូមិ៣សង្កាត់លេខ៤ក្រុងព្រះសីហនុ។
ក្មេងស្រីរងគ្រោះបានលង់ទឹកបាត់ខ្លួន ក្រោយពេលចូលទៅជួយក្មេងផ្សេងទៀតដែលបំរុងលង់ទឹក ដោយបានដោះអាវពោងពីខ្លួនបោះទៅអោយក្មេងនោះ ចៃដន្យអាក្រក់រលកសមុទ្របានវាយផ្ទប់មកដល់ បណ្តាលអោយក្មេងស្រីចិត្តល្អរូបនេះលិចបាត់ទៅក្នុងទឹកសមុទ្រតែម្តង៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print