បង្រ្កាបវង់ល្បែងអាប៉ោងនិងសង្វៀនជល់មាន់មួយកន្លែងឃាត់មនុស្ស២នាក់ និងមាន់ជល់១៧ក្បាលរួមនឹងភស្តុតាងផ្សេងៗជាច្រើន

ចែករំលែក៖

ខេត្តកំពង់ចាម៖  បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយមានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ផងនោះ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង និងជល់មាន់) មួយកន្លែងដោយឃាត់មនុស្ស២នាក់និងរឹបអូសវត្ថុតាងជាច្រើន។

ប្រតិបត្តិការដោយកម្លាំងចម្រុះនេះធ្វើឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោកស្នងការបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានឃាត់មនុស្ស២នាក់រួមមាន៖ទី១-ឈ្មោះ សែម​ សុភី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ ម៉ៅ​ នី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំង២ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ជាមួុយនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ហាន់តោអាប៉ោងចំនួន១, ចានអាប៉ោងចំនួន១, ផ្តិលជ័រគ្របអាប៉ោងចំនួន១, ប្រាក់ចំនួន៥៣ម៉ឺនរៀល កាបូបស្ពាយពណ៌សូកូឡាចំនួន១, ទូរស័ព្ទចំនួន២គ្រឿង, ជញ្ជីងអេឡិចត្រូនិចចំនួន១, ស៊ុំក្រុងមាន់ចំនួន១៨, មាន់ជល់ចំនួន១៧ក្បាល, កញ្ចក់សម្រាប់បាំងមាន់ជល់ចំនួន១, ម៉ូតូ ចំនួន១៣គ្រឿង, កៅអីជ័រចំនួន៥, តុសម្រាប់លេងអាប៉ោងចំនួន១និង ស្កុតរំខ្នាយមាន់ចំនួន២ដុំ។
ក្រោយបង្ក្រាបបានជនសង្ស័យ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print