កូនតង់ទីនប្រមាណ៥០០នាក់ បានផ្អើលបន្ទាប់ពីមេបានប្រមូលលុយរត់ 

ចែករំលែក៖

.ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើននាក់ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ បាននាំគ្នាទៅសាលាសង្កាត់ចោមចៅ ដើម្បីដាក់ពាក្យបណ្តឹង មេតុងទីនរបស់ខ្លួន ២នាក់ប្តី-ប្រពន្ធ ក្រោយពីបោកលុយ ចន្លោះពី៥០ទៅ៦០ម៉ឺនដុល្លារ រួចហើយគេចខ្លួនបាត់។តាមការអោយដឹងអ្នកជិតខាងថា មេកុងទីន ឈ្មោះ នាង ស្រីណែត អាយុ៤៨ឆ្នាំ និងប្តីឈ្មោះ ម៉ា ចាន់ អាយុ៥០ជាងឆ្នាំ ស្នាក់នៅបុរីសឡា៣ ផ្ទះលេខ៥២ មុខវត្តគោកបញ្ជាន់ ផ្លូវ៤២២ ភូមិចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បើតាមសេចក្តីរាយការណ៍ កូនកុងទីន បានលេងចាប់ពីក្បាល ២ម៉ឺនរៀលដល់៥០ដុល្លារ។
សេចក្តីរាយចុងក្រោយបន្ទាប់ពីផ្អើលថាមេតង់ទីនរត់បាត់ បែជាមានស្រ្តីដែលជាមិត្តភក្រ្តជិតស្និតបានមកអះអាងថាសុំប្រមូលឯកសារបញ្ជីរឈ្មោះដែលមេតង់ទីនបានចែកអោយម្នាក់មួយច្បាប់ ដោយអះអាងថាប្តីរបស់មេតង់ទីនអោយប្រមូលដើម្បីទូទាត់សងប្រាក់ ៧០ % ដោយមិនមានការប្តឹងផ្តល់ ប៉ុន្តែនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ បែរជាថានិយាយថាទូរសព្ទទៅបុរសជាប្តីមេតង់ទីនលែងចូលក៏និយាយថាខ្លួនមិនធ្វើម៉េចក៏នាំស្រ្តីរូបនោះទៅដល់សង្កាត់ចោមចៅដើម្បីអោយអាជ្ញាធរជួយដោះស្រាយ។ ដោយមើលឃើញពីទង្វើរមិនប្រក្រតី កូនតង់ទីនបានចោទស្ត្រីរូបនោះថា ជាសកម្មភាពដើម្បីទុកឪកាសអោយប្តី និងកូនតង់ទីនគេចខ្លួន។

សូមបញ្ជាក់ថា រឿងនេះមិនបានដោះស្រាយចេញជាផ្លែផ្លានៅឡើយទេ ពីព្រោះមេតង់ទីន និងក្រុមគ្រួសារបានគេចខ្លួនបាត់ ហើយរឿងចំរូងចំរាស់គឺកើតឡើងរវាងតែកូនតង់ទីន និងស្ត្រីជាមិត្តភក្ត្រមេតង់ទីនប៉ុណ្ណោះ ។ បើតាមសំដីកូនតង់ទីនទាំងអស់គឺសូមអោយអាជ្ញាធរឃាត់ខ្លួនស្ត្រីរូបនេះរងចាំការដោះស្រាយចប់ ទើបអោយដោះលែង៕សុខាសែនជ័យ 

...

    
    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print