​អាកាសយានដ្ឋាន​កូរ៉េ​ខាងត្បូង​ទាំងអស់​រង​ការ​គំរាមកំហែង​វាយប្រហារ​គ្រាប់បែក

ចែករំលែក៖

​អាកាសយានដ្ឋាន​ទាំងអស់​នៅ​កូរ៉េ​ខាង​ ត្បូង​ចាប់តាំងពី​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​ ២០១៦​បាន​បង្កើន​ការ​ការពារ​សន្ដិសុខ​ ក្រោយ​ពេល​ដែល​មន្ដ្រី​សន្ដិសុខ​ប្រទេស​ នេះ​ប្រកាស​អាសន្ន​ពី​ការ​គំរាមកំហែង​ វាយប្រហារ​គ្រាប់បែក​អត្ដឃាត​ ។​

South Korea's Korean Air planes sit on the tarmac at Incheon international airport, west of Seoul, on May 2, 2012.  Electronic jamming signals from North Korea have affected scores of civilian flights in and out of South Korea, a Seoul official said, amid rising tensions with Pyongyang. GPS disruption was noticeable around Incheon airport, the South's main international gateway. AFP PHOTO / JUNG YEON-JE        (Photo credit should read JUNG YEON-JE/AFP/GettyImages)

​សារព័ត៌មាន​យុន​ហាប់​របស់​កូរ៉េ​ខាង​ ត្បូង​បាន​ផ្សាយ​ថា​ អាកាសយានដ្ឋាន​អន្ដរ​ ជាតិ​ Gimpo​ នៅ​ភាគ​ខាងលិច​ទីក្រុង​ សេ​អ៊ូ​ល​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែមករា​ ទទួល​ បាន​ទូរស័ព្ទ​ពី​មនុស្ស​ម្នាក់​និយាយ​ភាសា​អា​រ៉ាប់​គំរាមកំហែង​វាយប្រហារ​បំផ្ទុះ​ គ្រាប់បែក​នៅ​តាម​អាកាសយានដ្ឋាន​ នានា​របស់​កូរ៉េ​ខាងត្បូង​ ។​ បុរស​ខាងលើ​ បាន​បញ្ជាក់​ថា​ គ្រាប់បែក​បាន​បង្កៃ​រួច​ ជា​ស្រេច​នៅ​តាម​គោលដៅ​ក្នុង​អាកាសយានដ្ឋាន​ ។​

​មន្ដ្រី​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថា​ ទូរ​ ស័ព្ទ​ខាងលើ​ហៅ​ចេញពី​បរទេស​គឺ​ចេញពី​ប្រទេស​ឡាវ​ ។​ ប៉ុន្ដែ​ក្រុម​អ្នកឯកទេស​ មិន​ទាន់​បញ្ជាក់​ពី​ទីតាំង​ក៏​ដូច​ជា​អ្នក​ ដែល​បាន​ហៅ​ទូរស័ព្ទ​ខាងលើ​ទៅ​កាន់​ កូរ៉េ​ខាងត្បូង​។​ ប៉ូលិស​កូរ៉េ​ខាងត្បូង​បាន​ ឱ្យ​ដឹង​ថា​នឹង​ស្នើ​ដល់​ប៉ូលិស​អន្ដរជាតិ​ អាំង​ទែ​ប៉ូ​ល​ចូលរួម​ស្រាវជ្រាវ​ ។​

​ក្រោយ​ពី​ទទួល​បាន​ទូរស័ព្ទ​ភ្លាមៗ​ក្រុម​ សន្ដិសុខ​ក៏​បាន​បង្កើន​ការ​ការពារ​នៅ​ តាម​គោលដៅ​នៅ​ក្នុង​អាកាសយានដ្ឋាន​ចំនួន​១៥​ដោយ​ទុក​ឱ្យ​អ្នកដំណើរ​ធ្វើ​ច​រា​ ចរណ៍​ធម្មតា​ ។​

​ហេតុការណ៍​គំរាមកំហែង​ខាងលើ​កើត​ ឡើង​ក្រោយ​ពេល​ដែល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ទទួល​រង​ការ​វាយប្រហារ​ដោយ​ក​ក្រុម​ភេរវកម្ម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ធ្វើ​ឱ្យ​កក្រើក​ពិភពលោក​ ។​ ក្រុម​អ្នកជំនាញ​ភេរវកម្ម​ បញ្ជាក់​ថា​ ការ​ដែល​ក្រុម​ IS​ បង្កើន​ការ​ វាយប្រហារ​នៅ​តំបន់​អាស៊ាន​ដោយសារ​ តែ​ពួក​គេ​ត្រូវ​ខាតបង់​ជា​ច្រើន​នៅ​ក្នុង​ ទី​ដី​ស៊ី​រី​និង​អ៊ី​រ៉ា​ក់ដោយ​សារ​តែ​ការ​វាយ​ ប្រហារ​ពី​អា​មេ​រិ​ក​និង​រុ​ស្ស៊ី​ ។​ ចំណុច​ទាំង​ នោះ​ហើយ​ធ្វើ​ឱ្យ​ពួ​គ​គេ​បង្វែរ​មក​អាស៊ី​វិញ​ ម្ដង​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជុំវិញ​ពិភពលោក​ ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print