ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ជាបឋមឲ្យដឹងថា៖ រថយន្តរបស់អធិការដ្ឋាននគរខណ្ឌ៧មករា បានដឹកជនជាប់ចោទ ២នាក់ទៅពន្ធនាគារព្រៃស ខណៈមកដល់លើស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែពួកគេ លោតចេញពីរថយន្តចូលទៅក្នុងប្រឡាយទឹកស្អុយបាត់ ខណៈសមត្ថកិច្ចខ្វះការប្រុងប្រយ័ត្ន។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោជិត៨ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីកើតហេតុភ្លាមៗមានប្រជាពលរដ្ឋជាច្រើនបានចោមរោមមើល និងសមត្ថកិច្ចកំពុងស្វែងរកចាប់ជនសង្ស័យនេះមកវិញផងដែរ។
រហូតមកដល់ម៉ោង៩ព្រឹកថ្ងៃដដែលកំលាំងសមត្ថកិច្ចយើងបានស្វែងរកចាប់ខ្លួនបានជនជាប់ចោទ បានម្នាក់មកវិញ នៅសល់ម្នាក់ទៀតកំពុងរត់គេចខ្លួន៕
...
ដោយ៖ ជ្រោយពេជ្រ