ប្រជាពលរដ្ឋ បន្តភ័យខ្លាចនឹងដំរីព្រៃស្តមួយក្បាលដែលចូលអុកឡុកក្នុងភូមិរហូត តាមពាក់ដំរីញីមិនបាន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ អ្នកភូមិរស់នៅក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ កំពុងនាំគ្នាភ័យខ្លាចនឹងដំរីព្រៃស្តមួយក្បាលដែលចូលអុកឡុកក្នុងភូមិរហូតធ្វើឲ្យផ្ទះអ្នកភូមិមួយខ្នងរងការខូចខាត ដោយសារដំរីយកប្រមោយបោចរោចនិងជាន់កម្ទេចព្រោះតែវាមកពាក់គ្នា ជាមួយដំរីញីក្នុងស្រុកមិនបាន។
ប្រភពពីប្រជាពលរដ្ឋរស់នៅសង្កាត់រមនាបានឲ្យដឹងថា៖ គិត​ចាប់ពី​ថ្ងៃ​ទី​២១ខែមេសា រហូតដល់ថ្ងៃនេះមានដំរីស្តព្រៃមួយក្បាលបានចូលមករកញីដល់ក្នុងភូមិហើយបានអុកឡុកអ្នកភូមិយ៉ាងខ្លាំង ។ ដំបូង វា​បាន​នៅ​ក្រវែល​ៗ​ដំរី​ញី​ស្រុក​ចំនួន​៤​ក្បាល​នៅ​ភូមិ​ពូ​ត្រុំ​ថ្មី សង្កាត់រ​មនា ដែល​ហ្ម​ចង​ក្បែរ​មាត់​អូរ ក្នុងបំណងចង់ពាក់ តែដំរីញីទាំងនោះ មិនព្រមអោយដាច់ខាត។
បន្ទាប់មកវាចេះតែមកក្រវែលម្តងហើយម្តងទៀត តែដំរីញីស្រុកបដិសេធមិនឲ្យពាក់ដដែល វាក៏ដើរចេញពីភូមិពូត្រុំថ្មី កាត់​ព្រៃ​និង​ចម្ការ​អ្នកស្រុក​ឆ្ពោះទៅ​ភូមិ​ពូ​ត្រុំ​(​ភូមភូមិដំរីជាន់ ហើយដល់ទីនោះទំនងវាមួរម៉ៅនឹងការរួមរ័កមិនបាន វាក៏ឈ្មុលផ្ទះអ្នកភូមិខូចខាតអស់មួយខ្នងតែម្តង។ ក្នុងករណីនេះ លោក ព្រំ វិបុល​រតនៈ នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា បាន​ឲ្យ​ដឹង​ថា មន្ត្រី​របស់លោកនៅ​មិន​ទាន់​មាន​វិធានការ​អ្វី​លើដំរីព្រៃមួយក្បាលនេះទេ ដោយ​បាន​ត្រឹម​តែតាម​ឃ្លាំមើល​សកម្មភាព​របស់​វា​ប៉ុណ្ណោះ ។
ករណី​នេះ ក្រៅពីប្រើរបៀបសាមញ្ញ កៀងបណ្តេញចូលព្រៃវិញគឺ​មិន​ទាន់​អាច​ធ្វើ​អ្វី​បាន​ទៀត​ទេ ។
ប្រជាពលរដ្ឋនិយាយថា ខេត្តមណ្ឌលគិរី​ជា​តំបន់​សម្បូរ​ព្រៃ​ភ្នំ ហើយ​សម្បូរ​សត្វ​ព្រៃធំ​ៗហេតុ​អ្វី​អាជ្ញាធរ ជា​ពិសេស​មន្ទីរ​ជំនាញ​មិន​មាន​ត្រៀម​ឧបករណ៍​បង្ការ​ហានិភ័យ​ដែល​កើត​មាន​ឡើង ដោយសារដំរីព្រៃ?ឯ​អង្គការ​ចិញ្ចឹមសត្វ​ដំរី ជាង១០ក្បាលនៅក្បែរនោះហេតុអីមិនមានវិធីសាស្ត្រដើម្បីបង្ការ? ធ្វើអោយអ្នកភូមិខ្លះចាកចេញពីពីស្រុក ខ្លាចមានបញ្ហាគ្រោះថ្នាក់។ បើលោកអភិបាលខេត្តចុះទៅមើលម្តងនៅថ្ងៃទី២៤ មេសា ក្រោយមកស្ងាត់ឈឹង លើវិធានការ ការពារដល់អ្នកភូមិ។ នេះបើតាមប្រជាពលរដ្ឋក្នុងភូមិបានលើកឡើង៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print