ភំ្នពេញ ៖ តាមលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ រយៈពេល២ថ្ងៃកន្លងមក ( ថ្ងៃទី០១ និង ទី០២ ខែឧសភា ឆ្នាំ២០២០ ) បានបង្ហាញនូវចំណុចវិជ្ជមាន ដោយប្រៀបធៀបថ្ងៃទី២ ជាមួយថ្ងៃទី០១ នៃការអនុវត្តនេះ បានឲ្យឃើញថា ករណីល្មើសច្បាប់មានការថយចុះច្រើន ដូចជាករណីម៉ូតូល្មើសថយចុះ ៦១៥គ្រឿង និងករណីរថយន្តល្មើសថយចុះ ៥២ គ្រឿង ។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ របស់អ្នក និងអ្នកដ៏ទៃ ។
សមត្ថកិច្ចសូមអរគុណ ចំពោះការសហការក្នុងការចូលរួមអនុវត្តច្បាប់នេះ។ ដោយឡែកប្រជាពលរដ្ឋសំណូមពរអោយ សមត្ថកិច្ចមេត្តាអនុវត្តតាម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានអនុសាសន៍ណែនាំថា ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មន្ត្រីចរាចរណ៍តាមគ្រប់គោលដៅត្រូវផ្តោតលេីការត្រួតពិនិត្យម៉ូតូ តែ ៧ចំណុច និង រថយន្ត ៩ចំណុច ប៉ុណ្ណោះ ៕
ដោយ៖ សិលា