ភ្នំពេញ៖ បញ្ហាកូវីដ-១៩ នៅកម្ពុជា ស្ថិតនៅភ្លេីងស្តុបព័ណលឿងនៅឡេីយទេ សុំប្រុងប្រយ័ត្នខ្ពស់មែនទែន ប្រយ័ត្នប៉ះពារជាមួយវីរុសកូវីដ-១៩ ធ្វេីឲ្យសោកការសុខភាពលោកអ្នក។ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែរំលឹកជូនជ្រាបអោយបងប្អូន ជនរួមជាតិបានដឹង ប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ។
លោកស្រីបានថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា ចរាចរវីរុសកូវីដ-១៩ នៅមិនទាន់មានភ្លេីងស្តុបព័ណក្រហមនៅឡេីយទេ»។ កម្ពុជាស្ថិតនៅស្ថានភាពភ្លេីងស្តុបព៌ណលឿងនៅឡេីយទេ ប្រសិនបេីមិនគោរពភ្លេីងព័ណលឿងនេះទេ ហេីយនៅតែសម្រុកបេីកទៅមុខទៀតនោះ លោកអ្នកអាចមានគ្រោះថ្នាក់ទៅបុកប៉ះវីរុសកូវីដ-១៩ ធ្វេីឲ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ-១៩ នេះហេីយណា។ សុំចូលរួមគោរពបទបញ្ជារ និងការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយេីង និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដេីម្បីចៀសផុតការវ៉ៃលុករលកទី២នៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជាឲ្យបានគ្រប់ៗគ្នា។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា៖ «ខ្ញុំសុំជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់នូវសុខភាពល្អទាំងអស់គ្នា នាថ្ងៃទី២ ឧសភា នេះផងណា»៕
ដោយ៖ សុខ ខេមរា