នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៧ ថ្ងៃទី០៣ ឧសភា

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៧ ថ្ងៃទី០៣ ឧសភា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសេចក្ដី សោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជាមួយស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ ទាំងអស់ដែលកំពុងបំពេញការងារ លើវិស័យសារព័ត៌មាននៅកម្ពុជា និងនៅលើសកលលោក ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោក ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំ។

សម្តេចនាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា «ទិវាសេរីភាពសារព័ត៌មានសកលលោក »ធ្វើឡើងក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ធានានូវឯករាជ្យភាពនៃ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងធានាឱ្យអ្នកសារព័ត៌មាន បំពេញភារកិច្ចលើវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការភ័យ ខ្លាច ព្រមទាំងជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មាន ឱ្យកាន់តែសកម្មថែមទៀត ដើម្បីចូលរួមចំណែកលើកស្ទួយ សុខុមាលភាពសង្គម ការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមនីយកម្មនៅលើ សកលលោកទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានបង្កើត និងរំលឹកនូវពាក្យស្លោក «កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត»៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print