ភ្នំពេញ៖ កម្លាំងល្បាតនគរបាលប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ២រំលងអាធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូតឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវ៦០ម៉ែត្រ មុខសំណង់មិនរៀបរយក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ហេងបូរ៉ា ភេទ ប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅ ផ្លូវ៦០ម៉ែ្រតភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។
លោកនាយប៉ុស្ដិ៍ចាក់អង្រែលេី បានឲ្យដឹងទៀតថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យ ឈ្មោះ ហេង បូរ៉ា កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ០៥ កញ្ចប់ថង់តូច(សង្ស័យជាគ្រឿងញៀ) រួចឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង ។ វត្ថុតាងដកហូតមាន៖ ក្រាមពណ៍សថ្លា ចំនួន០៥កញ្ចប់ថង់តូច ។
បច្ចុបន្បន្នជនសង្ស័យ ឈ្មោះ ហេងបូរ៉ា ត្រូវបានឃាត់ខ្លួននៅបណ្ដោះអាសន្នអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធី ៕ ដោយ៖ ភារ៉ា ដង្កោ