រថយន្តឡិសស៊ីសRX400 បុកម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តឡិចស៊ីសRX400 បានទៅបុកនឹងម៉ូតូមួយគ្រឿងម៉ាកMD បណ្តាលឲ្យបុរសម្នាក់មានអាយុជាង២០ឆ្នាំ រងរបួសធ្ងន់ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។

12562553_950984224956638_989775113_o

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង២០នាទីថ្ងៃទិ១៨ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាក់ឡិចស៊ីសRX400 ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ2AH-2445 បើកបរដោយបុរសម្នាក់វ័យជាង៤០ឆ្នាំ ធ្វើដំណើរតាមបណ្ដោយផ្លូវR6(ផ្លូវបឹងកក់) ក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ផ្លូវបែកជាបួន ដែលជាកន្លែងកើតហេតុ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក់MD ពណ៍ក្រហម បើកបរដោយបុរសម្នាក់វ័យជាង២០ឆ្នាំ ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យម៉ូតូកៀបចូលក្រោមរថយន្តបង្ក ចំណែកឯអ្នកបើកបរម៉ូតូខ្ទេចបោកទៅនឹងថ្នល់រងរបួសធ្ងន់តែម្តង ។

ក្រោយកើតហេតុគេឃើញនគរបាលមូលដ្ឋានខណ្ឌដូនពេញ និងនគរបាលខណ្ឌ7មករា ចុះមកដល់ដោយឃាត់អ្នកបើកបរនិងរថយន្តបង្ក ហើយធ្វើការទាក់ទងជាមួយនគរបាលចរាចរដើម្បីដោះស្រាយគ្នាតាមច្បាប់ ។ បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានប្រគល់ជូននគរបាលចរាចរក្រុង ដើមី្បដោះស្រាយគ្នាតាមក្រោយ៕

...

ដោយ៖ ស ដារ៉ា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print