លោក Rory McIlroy បានរិះគន់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ចំពោះការដោះស្រាយរបស់លោកចំពោះវិបត្ដិមេរោគកូវីដ១៩ ក្នុងនយោបាយពាក់ព័ន្ធនឹងវិស័យកីឡា។
អ្នកវាយកូនហ្គោលសញ្ជាតិអៀរឡង់ខាងជើងរូបនេះបាននិយាយថា ប្រធានាធិបតីអាមេរិកកំពុងព្យាយាមធ្វើ“នយោបាយ” នៃរោគរាតកូរ៉ូណាដែលបណ្តាលឱ្យមានម នុស្សស្លាប់ជាង ៨៦.០០០ នាក់នៅអាមេរិក។
លោក McIlroy បានប្រាប់ទូរទស្សន៍ McKellar Golf Podcast ថា “យើងកំពុងស្ថិតក្នុងស្ថានភាពមួយដែលពិតជាធ្ងន់ធ្ងរណាស់ឥឡូវនេះ។ គាត់កំពុងព្យាយាមធ្វើនយោបាយវានិងធ្វើយុទ្ធនាការប្រមូលផ្តុំដោយនិយាយថា សហរដ្ឋអាមេរិក គ្រប់គ្រងការធ្វើតេស្តិ៍ច្រើនបំផុតនៅលើពិភពលោកដូចជាវាជាការប្រកួត។
លោកអះអាងថា “វាមិនមែនជាវិធីដែលមេដឹកនាំគួរតែធ្វើនោះទេ ហើយមានការទូតបន្តិចបន្តួចដែលអ្នកត្រូវបង្ហាញ។ ខ្ញុំមិនគិតថាគាត់បានបង្ហាញនោះទេ ជាពិសេសនៅក្នុងគ្រាលំបាកនេះ។
សូមបញ្ជាក់ថា លោក Rory McIlroy ត្រូវបានគេរិះគន់ចំពោះការលេងកូនហ្គោលជាមួយលោកប្រធានាធិបតី Trump នៅឯក្លិវាយកូនហ្គោលអន្តរជាតិរបស់គាត់នៅរដ្ឋផ្លរីដាកាលពីឆ្នាំ២០១៧ ៕
ដោយ៖ ភិរក្ស