ម្តាយប្រហែសមួយភ្លែត ធ្វើឲ្យកូនប្រុសអាយុ១ខួប ធ្លាក់ជង្ហុកទឹកឈ្លក់ស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់ អាយុទើបតែ ១ខួប បានស្លាប់ ខណៈដែលម្តាយ រវល់តែបោកខោអាវទុកកូនចោល ក៏ដើរទៅធ្លាក់ចូលជង្ហុកទឹកដក់បណ្ដាលឲ្យកូនឈ្លក់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២០ នៅភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

សមត្ថកិច្ចប្រាប់ថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ហុង គឹមសាង អាយុ១ឆ្នាំ មានឪពុកឈ្មោះពៅ សេងហុង អាយុ២៨ឆ្នាំ និងម្តាយឈ្មោះសេង គឹមសួង អាយុ២០ឆ្នាំ នៅភូមិកើតហេតុ មានកូនដំបូង។

លោកស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា មុនពេលកើតហេតុ ម្តាយមិនបាលមើលកូននោះទេ ដោយរវល់តែប្រមូលខោអាវបោក ពេលនោះកូនប្រុស នៅដើរលេងតែម្នាក់ឯង ក្រោយពីបាត់កូនម្តាយបានឈប់បោកខោអាវដើររកកូនមួយសន្ទុះ បានប្រទះឃើញ កូនធ្លាក់ចូលក្នុងជង្ហុកមានទឹកថង់ប្លាស្ទិកដែលបូមស្តុបទឹកទុកលាយជីសម្រាប់ស្រោចដំណាំ នៅខាងក្រោយផ្ទះចម្ងាយ២០ម៉ែត្រ  បណ្តាលឲ្យស្លាប់ បាត់ទៅហើយ

ក្រោយកើតហេតុ សពបន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print