UEFA កំណត់ផែនការដើម្បីបញ្ចប់រដូវកាល Champions League និង Europa League

ចែករំលែក៖

លោក Aleksander Cerefin ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) មានប្រសាសន៍ថា យើងមានផែនការច្បាស់លាស់សម្រាប់ការបញ្ចប់រដូវកាលអឺរ៉ុបនៅខែសីហាខាងមុខ។ លោកអះអាងថា ការប្រកួតនឹងត្រូវលេងដោយគ្មានអ្នកទស្សនាប៉ុន្តែសង្ឃឹមថាលីកក្នុងស្រុកភាគច្រើននឹងបញ្ចប់រដូវកាលនេះ។

សារព័ត៌មានBBC បានរាយការណ៍កាលពីខែមុនថា ការប្រកួតដណ្តើមពានរង្វាន់ Champions League និង Europa League ទំនងជានឹងត្រូវលេងនៅក្នុងខែសីហាដែរ។ ការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រនិងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវបានគេរំពឹងថា នឹងលេងទាំង២ជើង។

ប្រធានគណៈគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានប្រាប់ BeIN Sports ថា “មើលទៅឥឡូវនេះខ្ញុំប្រាកដថាយើងអាចបញ្ចប់រដូវកាលអឺរ៉ុបហើយនេះមានន័យថា ការប្រកួត Uefa” ។

លោកបានបន្ថែមទៀតថា “មានតែហេតុផលកីឡាប៉ុណ្ណោះដែលអាចជារូបមន្តសម្រាប់ការឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League និង Europa League” ។ លោកបន្តថា ការស្នាក់នៅក្នុងទីក្រុងតែមួយសម្រាប់ការប្រកួតនៅឆ្នាំ២០២១ ខាង Uefa នឹងជួបសន្ទនាជាមួយភាគីពាក់ព័ន្ធក្នុងទីក្រុងដែលធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតទាំងនោះ។

ក្របខ័ណ្ឌ Champions League, Europa League និង Premier League ត្រូវបានផ្អាកកាលពីថ្ងៃទី១៣ ខែមីនាដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

ក្របខ័ណ្ឌ Premier League នៅសល់ការប្រកួតចំនួន ៩ ជុំ ខណៈដែលក្លិប Paris St-Germain ទទួលជាអ្នកលើកពានលីកកំពូលបារាំងរដូវកាលនេះ បន្ទាប់ពីរដ្ឋាភិបាលបារាំងបានលុបចោលរដូវកាលកីឡាឆ្នាំ២០១៩-២០២០ ។

ក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់បានត្រលប់មកវិញដោយលេងបិទទ្វារកាលពីថ្ងៃទី ១៦ ខែឧសភា ហើយ La Liga របស់អេស្ប៉ាញសង្ឃឹមថានឹងធ្វើដូចគ្នានៅខែមិថុនាបន្ទាប់ពីកីឡាករបានចូលហ្វឹកហាត់ឡើងវិញ។

លោក Cerefin បាននិយាយថា លីកដែលមិនទាន់ចប់រដូវកាលនឹងត្រូវប្រកួតជម្រុះប្រសិនបើពួកគេចង់ចូលរួមក្នុងការប្រកួត Uefa នៅរដូវកាលក្រោយ។

សូមបញ្ជាក់ថា សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រគ្រោងធ្វើឡើងនៅពហុកីឡដ្ឋាន Wembley ទីក្រុងឡុងជាមួយទីក្រុងម្ចាស់ផ្ទះចំនួន១១ផ្សេងទៀតគឺ Amsterdam, Baku, Bilbao, Bucharest, Budapest, Copenhagen, Dublin, Glasgow, Munich, Rome និង St Petersburg ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print