មិនខ្វល់នឹងផ្ទុះរឿងស្នេហាដៃគូលើឆាក ចាន់ កែវនិមល នាំគ្រួសារដើរលម្ហែរកម្សាន្តនៅមណ្ឌលគិរីធ្វើមិនដឹង

ចែករំលែក៖

មណ្ឌលគិរី៖ ស្របពេលដំណឹងស្នេហាក្រៅឆាកជាមួយដៃគូលោក ជា វិបុល កំពុងផ្ទុះឡើងកក្រើកអស់មហាជន ស្រាប់តែគេឃើញពិធីការិនី ចាន់ កែវ និមល ធ្វើដំណើរកម្សាន្តជាមួយស្វាមី និងកូនយ៉ាងរំភើយ ហាក់មិនខ្វល់នឹងពាក្យលេចលឺទាំងនោះ។
​អស់ជិត១សប្តាហ៍ហើយដែលដំណឹងស្នេហ៍ក្រៅឆាករវាង លោក ជា វិបុល និងអ្នកនាង កែវ ចាន់និមល​ ត្រូវបានផ្ទុះឡើងរហូតលេចលឺថា ថ្នាក់ដឹកនាំក៏បានបំបែកដៃគូដ៏សាកសមនេះចេញពីគ្នា មុនពេលមានផ្ទុះរឿងរ៉ាវកាន់តែធំ។ ជា វិបុល ត្រូវបានអ្នកផលិតកម្មវិធីដាក់ឲ្យចាប់ដៃគូគ្នាជាថ្មីជាមួយភរិយា បើទោះបីជាខុសទៅនឹងគោលគារណ៍ជាមួយអ្នកឧបត្ថម្ភកម្មវិធីក៏ដោយ ខណៈ ចាន់កែវ និមល ត្រូវងាកមកចាប់ដៃគូថ្មី លោក សុខ រ៉ាស៊ីទៅវិញ។ ភាគីលោក ជា វិបុល ងាកមកសម្របសម្រួលជាមួយភរិយា ខណៈអ្នកនាងគង់ សុជាតិ ជាភរិយាបានបញ្ចេញសារគ្រាំចិត្ត និងយំសោករហូតដេកដួល និងត្រូវបានបញ្ចូលទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ទោះជារឿងផ្ទុះកាន់តែខ្លាំង ប៉ុន្តែពិធីការិនី ចាន់ កែវនិមល ហាក់មិនអើពើនឹងរឿងនេះហើយបានធ្វើដំណើកម្សាន្តលក្ខណៈក្រុមគ្រួសារនៅកាន់ទឹកដីនៃ ខេត្តមណ្ឌលគិរីទៅវិញ។
​ងាកមកពិធីការិនី គង់ សុជាតិ នៅបន្តស្នាក់នៅមន្ទីរពេទ្យ ហើយនាងនៅតែបន្តបង្ហោះសារចាក់ដោតមួយចំនួនដែលគេសង្ស័យថាជាកសារដែលចង់សំដៅលើជីវិតផ្ទាល់ខ្លួន និងក្នុងន័យបញ្ចិតបញ្ចៀងទៅកាន់កែវ ចាន់និមលផងដែរ។ នាងទទួលបានសារលើកទឹកចិត្តពីគ្រួសារ និងមិត្តរួមអាជីព ក្នុងនោះអ្នកនាងយុគ ចិន្តា ជាមិត្តរាប់សិបឆ្នាំរបស់នាងក៏បានទៅសាកសួរសុខទុក្ខនាងនៅមន្ទីពេទ្យផ្ទាល់ផងដែរ។
​ទោះយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថាតើរឿងរ៉ាវស្នេហារវាងលោក ជា​ វិបុល និងអ្នកនាងគង់ សុជាតិ នឹងបន្តទៅជាយ៉ាងណានៅឡើយ ខណៈភាគីខាងប្រុស កំពុងព្យាយាមទាញផ្ជិតដើម្បីបញ្ចប់បញ្ហានេះ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print