ស្នេហាក្នុងវ័យអនិតិជន ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​កជាង​១​ឆ្នាំ​បាន​ខ្លួនប្រាណ​៣​ដង ក្លាយជាអ្នកទោសស្នេហា

ចែករំលែក៖

ខេត្តសៀមរាប​៖  ក្មេងស្រីស្ថិតក្នុងវ័យអនិតិជនម្នាក់បានទាក់ទងស្រឡាញ់គ្នាជាមួយយុវជនម្នាក់ ​ជាអនិតិជនដូចគ្នាតាមហ្វេសប៊ុកជាង១ឆ្នាំហើយ លុះពេលប៉ុន្មានថ្ងៃមកនេះនាងបានជ្រុលជ្រួសប្រគល់ខ្លួនប្រាណឲ្យយុវជននោះចំនួន៣ដង តែ​ត្រូវ​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​។

ជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃ១៧ខែឧសភានេះ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនយុវជននេះបានមួយថ្ងៃនៅភូមិជ្រាវសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាប​ ។​

សមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ អៀង វីរ​:​ឧ​ត្ត​ម អាយុ​១៧​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១០​រស់នៅ​ក្រុមទី​១​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​ ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ស​.​ស​.​ម​អាយុ​១៤​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១១​មាន​ទីលំនៅ​ឃុំ​កែវ​ពណ៌​ស្រុក​ពួក​ខេត្តសៀមរាប​។​

តាមការរៀបរាប់ក្នុងពាក្យបណ្តឹងថា កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​កន្លងទៅនេះ​ជនរងគ្រោះ​បាន​ឆាត​ប្រាប់​ជនសង្ស័យ​ឱ្យ​ទៅយក​ខ្លួន​នៅ​ម្តុំ​ជិត​ភ្នំ​ក្រោម​។​ពេលនោះ​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​មកជួប​តាម​ការ​ណាត់​។​ក្រោយពី​ជួប​ហើយ​ជនរងគ្រោះ​បាន​ឡើង​ជិះ​ម៉ូតូ​ទៅជា​មួយ​ជនសង្ស័យ​មក​អង្គុយលេង​ក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​ក្បែរ​ផ្ទះ​ជនសង្ស័យ​។​

​សមត្ថកិច្ច​បាន​បន្តថា​លុះដល់​ព្រលប់​ថ្ងៃ​ដដែល​ជនសង្ស័យ​បាន​ជិះ​ឌុប​ជនរងគ្រោះ​ដើរលេង​រហូតដល់​ម៉ោង​១១យប់ទើបជនសង្ស័យបានឌុបនាំជនរងគ្រោះមកកាន់​ផ្ទះ​របស់​ខ្លួននៅភូមិខ្នារ។ពេលនោះជនសង្ស័យបានប្រាប់ឪពុកម្តាយគេថាជនរងគ្រោះ​គឺជា​សង្សារ​របស់ខ្លួន​ហើយ​ត្រូវបាន​អ្នកផ្ទះ​ដេញ​ចេញពីផ្ទះ​ហើយ​នាំគ្នា​ដើរចូល​បន្ទប់ដេក​បាត់​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា​ លុះ​ចូលដល់​បន្ទប់​ជនសង្ស័យ​បាន​សុំ​ជនរងគ្រោះ​រួមភេទ​តែ​ត្រូវបាន​ជនរងគ្រោះ​បដិសេធ​។ ​តែ​ក្រោយមក​ជនសង្ស័យ​បាន​សុំ​ម្តង​ទៀតហើយ​ជនរងគ្រោះ​ក៏បាន​យល់ព្រម​។​

លុះដល់​យប់​ថ្ងៃទី​១៤​ឧសភា ជនសង្ស័យ​បានរួម​ភេទ​ជាមួយ​ជនរងគ្រោះ​ម្តងទៀត​និង​នៅ​យប់​ថ្ងៃទី​១៥​ឧសភា ពួកគេក៏បានរួមភេទជាមួយគ្នាម្តងទៀត សរុប៣ដង។

ដោយទង្វើប្រាសចាកប្រពៃណីបែបនេះ ម្តាយខាងស្រីសម្រេចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឃាត់ខ្លួនយុវជនរូបនេះចាត់ការតាមច្បាប់តែម្តង៕ដោយ៖ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print