ចំណុច​សំខាន់​៣​សម្រាប់​ពង្រឹងសមត្ថភាព​កីឡាករ​អេ​ឡិច​ត្រួ​និក​កម្ពុជា​នៅ​លើ​ឆាក​អន្ដរជាតិ​

ចែករំលែក៖

​ភ្នំពេញ៖ លោក​ជា​ ច័ន្ទ​បរិបូរណ៍​ រដ្ឋ​ លេខាធិការ​ក្រសួង​ព័ត៌មាន​និង​ជា​អនុ​ ប្រធាន​ទី​១​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​ កម្ពុជា​មាន​ប្រសាសន៍​ថា​ នា​ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​សហព័ន្ធ​មាន​ចក្ខុវិស័យ​៣​ ចំណុច​ធំៗ​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​របស់​ខ្លួន​ឱ្យ​ស្រប​តាម​ការ​រីក​ចម្រើន​របស់​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​អន្ដរ​ ជាតិ​ ។​

lida 1 copy

​លោក​ ជា​ ច័ន្ទ​បរិបូរណ៍​ បាន​ប្រាប់​ អ្នក​យក​ព័ត៌មាន​នគរវត្ដ​តាម​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​លោក​និង​កីឡាករ​បាន​មក​ដល់​ ប្រទេស​កម្ពុជា​វិញ​ក្នុង​ដំណើរ​ចេញ​ទៅ​ ប្រកួត​ការពារ​តំណែង​ជើងឯក​កីឡា​ អេ​ឡិច​ត្រូ​និក​អន្ដរជាតិ​នៅ​ប្រទេស​ឥណ្ឌូ​ នេ​ស៊ី​យ៉ាង​ដូច្នេះ​ថា​ ចំពោះ​កីឡាករ​ អេ​ឡិច​ត្រូ​និក​កម្ពុជា​ដែល​ចេញ​ទៅ​ការពារ​តំណែង​ជើងឯក​ឆ្នាំ​២០១៥​នៅ​ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​យើង​បាន​បញ្ជូន​អត្ដ​ព​លិ​ក​២​ ក្រុម​ចូលរួម​ ក្នុង​នោះ​ក្រុម​ Nerver​ Care​ គឺជា​ក្រុម​ជើងឯក​នៅ​ប្រទេស​កូរ៉េ​ ឆ្នាំ​២០១៥​ រីឯ​ក្រុម​ជា​ជើងឯក​រង​ថ្នាក់​ ជាតិ​ឆ្នាំ​២០១៥​ Five​ Military​ ។​

​លោក​មាន​ប្រសាសន៍​ទៀត​ថា​ ប្រកួត​ នៅ​ថ្ងៃ​ដំបូង​កីឡាករ​កម្ពុជា​ទាំង​២​ក្រុម​ បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​១៦​ក្រុម​ ប៉ុន្ដែ​ប្រកួត​ ថ្ងៃ​ទី​២​វគ្គ​ជម្រុះ​៨​ក្រុម​កីឡាករ​កម្ពុជា​ បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​មួយ​គឺ​ Nerver​ Care​ ក្នុង​នោះ​មាន​ក្រុម​កីឡាករ​មក​ ពី​ប្រទេស​ថៃ​ សិង្ហ​បុរី​ និង​ម៉ា​ឡេ​ស៊ី​។​ ចំណែកឯ​ក្រុម​ Five​ Military​ បាន​ឈ្នះ​ ក្រុម​ Synthetic​ របស់​ប្រ​ទេ​សិង្ហ​បុរី​ ៧-៥​ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ត្រូវ​ឡើង​ ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​ Superior​ ហើយ​ជា​លទ្ធផល​ ក្រុម​ Five​ Military​ បាន​ចាញ់​ក្រុម​ថៃ​ Superior​ ៥-៩​ បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​២​ជើង​ ឯក​រង​ទទួល​បាន​ពានរង្វាន់​១​មេដាយ​ ប្រាក់​និង​ថវិកា​ចំនួន​៧​ពាន​ដុល្លារ​ ។​ រីឯ​ ក្រុម​ Superior​ របស់​ថៃ​ជា​ម្ចាស់​ជើង​ ឯក​ MATIC​ ឆ្នាំ​២០១៦​ទទួល​បាន​ពាន​ រង្វាន់​១​មេដាយមាស​អម​ជាមួយ​ថវិកា​ចំនួន​១៥.០០០​ដុល្លារ​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ ដើម្បី​ពង្រឹង​ សមត្ថភាព​កីឡាករ​អេ​ឡិច​ត្រូ​និក​កម្ពុជា​ឡើង​វិញ​បាន​សហព័ន្ធ​មាន​ចក្ខុវិស័យ​ ធំៗ​ចំនួន​៣​ចំណុច​សំខាន់​ទី​១-​សហព័ន្ធ​ នឹង​ពង្រឹងសមត្ថភាព​កីឡាករ​បន្ទាប់​ពី​ បាន​ឈ្នះ​ជើងឯក​ថ្នាក់​ជាតិ​ ពីព្រោះ​លើក​ នេះ​កីឡាករ​របស់​យើង​មាន​ហ្វឹកហាត់​ ពេល​តែ​២០​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការ​ត្រៀមខ្លួន​ចេញ​ទៅ​ប្រកួត​ជើងឯក​ MATIC​ អន្ដរ​ ជាតិ​លើក​ទី​៤​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​ ទី​២-​សហព័ន្ធ​នឹង​ខិតខំ​កៀរគរ​អ្នក​ឧបត្ថម្ភ​ បន្ថែម​សម្រាប់​ជំរុញ​ដល់​ការ​ហ្វឹកហាត់​ ត្រៀម​របស់​កីឡាករ​អេ​ឡិច​ត្រូ​និក​កម្ពុជា​ មុន​ចេញ​ទៅ​ប្រកួត​ជើងឯក​ MATIC​ លើក​ទី​៥​ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ម៉ា​ ឡេ​ស៊ី​ឆ្នាំ​២០១៧​ និង​ទី​៣-​សហព័ន្ធ​កីឡា​ អេ​ឡិច​ត្រូ​និក​កម្ពុជា​គ្រោង​បង្កើត​វគ្គ​ បណ្ដុះបណ្ដាល​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ ស្រុក​ដើម្បី​ឱ្យ​បាន​យល់​ច្បាស់​ថា​ តើ​កីឡា​ អេ​ឡិច​ត្រូ​និក​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​ ដល់​សង្គម​ជាតិ​ ៕​

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print