​បើ​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​សម្រេច​គោលដៅ​បង្កើត​ទីតាំង​នៅ​ឥណ្ឌូ​នេ​ស៊ី​តំបន់​អាស៊ី​ទាំងមូល​នឹង​ប្រឈម​នូវ​អសន្ដិសុខ

ចែករំលែក៖

​ការ​ដែល​ក្រុម​អ៊ិ​ប​ស្លា​ម​បង្កើត​រដ្ឋ​ជ្រើសរើស​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ធ្វើ​ជា​ប្រទេស​ នៅ​ឆ្ងាយ​របស់​ខ្លួន​បាន​បង្កក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ​នៅ​ក្នុង​តំបន់​។​ ដោយ​ សារ​តែ​ការ​បង្កើត​នៅ​ទី​នេះ​អាច​អូស​ទាញ​ ពលរដ្ឋ​ជា​ច្រើន​ទៅ​ចូលរួម​ជាមួយ​ក្រុម​ IS​ ដើម្បី​បើក​ការ​វាយប្រហារ​ទៅ​លើ​ ទីតាំង​សំខាន់ៗ​ដែល​មាន​ជនបរទេស​រស់នៅ​ដូច​ជា​ជនជាតិ​អា​មេ​រិ​ក​និង​អឺរ៉ុប​ជា​ ដើម​។​

ec728202-1c8f-44ff-a5f3-562bba46a132

​ក្រុម​អ៊ិ​ខ​ស្លា​ម​បង្កើតរ​ដ្ឋ្សី​បាន​បង្កើន​ វត្ដ​មាននៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដោយ​មាន​គោលដៅ​បង្កើត​ប្រទេស​អ៊ិ​ន​ស្លា​ម​ថ្មី​ ក្នុង​ប្រទេស​ដែល​មាន​សាសនិក​អ៊ិ​យ​ស្លា​ម​ ច្រើន​បំផុត​នៅ​លើ​ពិភពលោក​។​ ប្រធាន​ការិយាល័យ​សន្ដិសុខ​អូស្ដ្រាលី​បាន​ព្រមាន​ថា​ ក្រុម​ IS​ កំពុង​តែ​គំរាម​ កំហែង​ដល់​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី ​។​

​ប្រធាន​ការិយាល័យ​សន្ដិសុខ​ប្រទេស​អូស្ដ្រាលី​ប្រចាំ​តំបន់​អាស៊ី​លោក​ George​ Brandis​ បាន​បញ្ជាក់​ថា​ ក្រុម​ IS​ បាន​ បង្កើន​វត្ដ​មាននៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​ជា​ប្រទេស​មាន​ពលរដ្ឋ​កាន់សាសនា​ អ៊ិ​ក​ស្លា​ម​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​។​ លោក​បន្ដ​ទៀត​ថា​ ក្រុម​ IS​ បាន​គំរាម​ កំហែង​ដល់​ប្រទេស​អូស្ដ្រាលី​និង​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប​និង​អា​មេ​រិ​ក​ ។​

​ការ​ប្រកាស​របស់​ប្រធាន​សន្ដិសុខ​ អូស្ដ្រាលី​កើតឡើង​ក្រោយ​ពេល​ដែល​ ប៉ូលិស​ឥណ្ឌូ​នេ​ស៊ី​បាន​ចាប់​បាន​ជនសង្ស័យ​ ៩​នាក់​និង​ទង់ជាតិ​ក្រុម​ IS​ ទៀត​ផង​ ។​ ការ​ចាប់ខ្លួន​ខាងលើ​កើតឡើង​មុន​ពេល​មានការ​វាយប្រហារ​នៅ​កណ្ដាល​ទីក្រុង​ហ្សា​ការ​តា​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​និង​រង​របួស​ជា​ច្រើន​។​ ការ​វាយប្រហារ​ នោះ​អាច​ជា​ការ​សងសឹក​ដល់​ប៉ូលិស​ ឥណ្ឌូ​នេ​ស៊ី​ដែល​បាន​ចាប់ខ្លួន​បក្ខពួក​របស់​ពួក​គេ​ ៕​

1364033599124

...

ដោយ៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print