ប្រជាពលរដ្ឋ​កំពុង​អស់ជំនឿ​ទទួល​បាន​លុយ​១​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ​ពី​ការ​លក់​ស្រះ​រួម​មួយ​កន្លែង​ក្នុង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ

ចែករំលែក៖

​ភ្នំពេញ​៖​ ស្រះ​រួម​មួយ​កន្លែង​ជា​កេរ្តិ៍​ដំណែល​តាំង​ ឆ្នាំ​១៩៧៩​ ស្ថិត​នៅ​ក្នុងភូមិ​ ប៉ប្រក់​ខាងត្បូង​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​លក់​ ដោយ​សន្យា​ថា​ នឹង​ចែក​លុយ​អោយ​ប្រជាជន​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ មាន​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​ មិន​ទាន់​ឃើញ​ស្រមោល​លុយ​នោះ​សោះ​ ។​

image1 (3)

​ប្រជាពលរដ្ឋ​ កំពុង​អស់ជំនឿ​ ថា​នឹង​បាន​លុយ​ចំណែក​ 1​ ពាន់​ដុល្លារ​ក្នុង​ មួយ​គ្រួសារ​ ពី​ការ​លក់​ស្រះ​រួម​មួយ​កន្លែង​ ដែល​ជា​កេរ្តិ៍​អាករ​ តាំងពី​ឆ្នាំ​1979​ មក​ ។​ ប្រជាពលរដ្ឋ​ ដែល​ជា​អ្នក​ភូមិ​ ប៉ប្រក់​ខាងត្បូង​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ប្រមាណ​100​នាក់​ ដែល​តំណាង​អោយ​ប្រជាពលរដ្ឋ​ចំនួន​ 250​ គ្រួសារ​ បាន​មក​ជួបជុំ​គ្នា​ នៅ​តំបន់​ស្រះ​នោះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៦​ ដោយ​បាន​នាំ​គ្នា​សំដែង​ការ​មិន​ទុកចិត្ត​ចំពោះ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​បាន​សន្យា​ថា​ អោយ​លុយ​ពួក​គាត់​ ក្នុង​មួយ​គ្រួសារ​ 1​ ពាន់​ដុល្លា​នោះ​ រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ​នៅ​តែ​ ចាំ​ថ្ងៃនេះ​ ថ្ងៃ​នោះ​ រហូត​។​

​យោង​តាម​សំដី​ប្រជាពលរដ្ឋ​ បាន​បញ្ជាក់​ថា​ដី​ស្រះ​នេះ​ លក់​បាន​ចំនួន​ ជាង​70​ ម៉ឺន​ ដុល្លារ​ បែងចែក​អោយ​ប្រជាជន​ ចំនួន​250​ គ្រួសារ​ អស់​ចំនួន​ 25​ ម៉ឺន​ដុ​លា្ល​រ​។​ ទិញ​ស្នាក់​ការ​ភូមិ​ 2​ ល្វែង​ អស់​10​ ម៉ឺន​ដុលារ​។​ នេះ​ជា​ការ​សន្យា​ជាក់ស្តែង​ តែ​ចំណែក​ថា​ នឹង​ជួយ​ជួសជុល​ប្រព័ន្ធ​លូ​ នឹង​ ឈូស​ឆាយ​ផ្លូវ​ វា​មិន​មាន​លក្ខណៈ​ប្រាកដ​ ប្រជា​នោះ​ទេ​។​ ដូច្នេះ​សរុប​ សាច់​លុយ​ចំណាយ​ជាក់ស្តែង​ អស់​តែ​ 35​ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ ។​ នេះ​បើសិន​ពួក​គាត់​បាន​ទទួល​លុយ​ពិតប្រាកដ​មែន​នោះ​ ៕​

...

ដោយ៖ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print