ភ្នំពេញ៖ លោកជា ច័ន្ទបរិបូរណ៍ រដ្ឋ លេខាធិការក្រសួងព័ត៌មាននិងជាអនុ ប្រធានទី១សហព័ន្ធកីឡាអេឡិចត្រូនិក កម្ពុជាមានប្រសាសន៍ថា នាឆ្នាំ២០១៧ ខាងមុខនេះសហព័ន្ធមានចក្ខុវិស័យ៣ ចំណុចធំៗដើម្បីពង្រឹងសមត្ថភាពកីឡាកររបស់ខ្លួនឱ្យស្របតាមការរីកចម្រើនរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអន្ដរ ជាតិ ។
លោក ជា ច័ន្ទបរិបូរណ៍ បានប្រាប់ អ្នកយកព័ត៌មាននគរវត្ដតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីលោកនិងកីឡាករបានមកដល់ ប្រទេសកម្ពុជាវិញក្នុងដំណើរចេញទៅ ប្រកួតការពារតំណែងជើងឯកកីឡា អេឡិចត្រូនិកអន្ដរជាតិនៅប្រទេសឥណ្ឌូ នេស៊ីយ៉ាងដូច្នេះថា ចំពោះកីឡាករ អេឡិចត្រូនិកកម្ពុជាដែលចេញទៅការពារតំណែងជើងឯកឆ្នាំ២០១៥នៅប្រទេស ឥណ្ឌូនេស៊ីយើងបានបញ្ជូនអត្ដពលិក២ ក្រុមចូលរួម ក្នុងនោះក្រុម Nerver Care គឺជាក្រុមជើងឯកនៅប្រទេសកូរ៉េ ឆ្នាំ២០១៥ រីឯក្រុមជាជើងឯករងថ្នាក់ ជាតិឆ្នាំ២០១៥ Five Military ។
លោកមានប្រសាសន៍ទៀតថា ប្រកួត នៅថ្ងៃដំបូងកីឡាករកម្ពុជាទាំង២ក្រុម បានឆ្លងផុតវគ្គជម្រុះ១៦ក្រុម ប៉ុន្ដែប្រកួត ថ្ងៃទី២វគ្គជម្រុះ៨ក្រុមកីឡាករកម្ពុជា បានធ្លាក់ចេញពីការប្រកួតមួយគឺ Nerver Care ក្នុងនោះមានក្រុមកីឡាករមក ពីប្រទេសថៃ សិង្ហបុរី និងម៉ាឡេស៊ី។ ចំណែកឯក្រុម Five Military បានឈ្នះ ក្រុម Synthetic របស់ប្រទេសិង្ហបុរី ៧-៥ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវឡើង ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុម Superior ហើយជាលទ្ធផល ក្រុម Five Military បានចាញ់ក្រុមថៃ Superior ៥-៩ បានត្រឹមចំណាត់ថ្នាក់លេខ២ជើង ឯករងទទួលបានពានរង្វាន់១មេដាយ ប្រាក់និងថវិកាចំនួន៧ពានដុល្លារ ។ រីឯ ក្រុម Superior របស់ថៃជាម្ចាស់ជើង ឯក MATIC ឆ្នាំ២០១៦ទទួលបានពាន រង្វាន់១មេដាយមាសអមជាមួយថវិកាចំនួន១៥.០០០ដុល្លារ ។
លោកបានបន្ដទៀតថា ដើម្បីពង្រឹង សមត្ថភាពកីឡាករអេឡិចត្រូនិកកម្ពុជាឡើងវិញបានសហព័ន្ធមានចក្ខុវិស័យ ធំៗចំនួន៣ចំណុចសំខាន់ទី១-សហព័ន្ធ នឹងពង្រឹងសមត្ថភាពកីឡាករបន្ទាប់ពី បានឈ្នះជើងឯកថ្នាក់ជាតិ ពីព្រោះលើក នេះកីឡាកររបស់យើងមានហ្វឹកហាត់ ពេលតែ២០ថ្ងៃប៉ុណ្ណោះក្នុងការត្រៀមខ្លួនចេញទៅប្រកួតជើងឯក MATIC អន្ដរ ជាតិលើកទី៤នៅប្រទេសឥណ្ឌូនេស៊ី។ ទី២-សហព័ន្ធនឹងខិតខំកៀរគរអ្នកឧបត្ថម្ភ បន្ថែមសម្រាប់ជំរុញដល់ការហ្វឹកហាត់ ត្រៀមរបស់កីឡាករអេឡិចត្រូនិកកម្ពុជា មុនចេញទៅប្រកួតជើងឯក MATIC លើកទី៥ដែលគ្រោងធ្វើនៅប្រទេសម៉ា ឡេស៊ីឆ្នាំ២០១៧ និងទី៣-សហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជាគ្រោងបង្កើតវគ្គ បណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានក្នុង ស្រុកដើម្បីឱ្យបានយល់ច្បាស់ថា តើកីឡា អេឡិចត្រូនិកផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ដល់សង្គមជាតិ ៕
ដោយ៖ សារីម