(​វិភាគ​ព័ត៌មាន​អន្តរជាតិ​)៖​ ក្រោយ​កិច្ចព្រមព្រៀង​ជាមួយ​អា​មេ​រិ​ក​សេដ្ឋកិច្ច​អ៊ី​រ៉​ង់​នឹង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស

ចែករំលែក៖

​ក្រោយ​ពេល​ដែល​ប្រទេស​មហាអំណាច​ អា​មេ​រិ​ក​លុប​ចោល​ទាំងស្រុង​ការ​ដាក់​ ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​អ៊ី​រ៉​ង់​ ក៏​ដូច​ជា​ អា​មេ​រិ​កបាន​សងបំណុល​ដល់​អ៊ី​រ៉​ង់​ គឺជា​ មូលហេតុ​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ របស់​អ៊ី​រ៉​ង់​ឱ្យ​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​ ។​

Rouhani-Obama

​ប្រទេស​ជា​ច្រើន​បាន​សំដៅ​ទៅ​ដាក់​ ទុន​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​ ក្នុង​នោះ​មាន​ ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន​ ដូច​ជា​ក្រុម​ ហ៊ុន​រថយន្ដ​បាន​ទៅ​វិនិយោគ​នៅ​ក្នុង​ ប្រទេស​អ៊ី​រ៉​ង់​ក្រោយ​ពេល​កិច្ចព្រមព្រៀង​បាន​ចូល​ជា​ផ្លូវការ​។​ អ៊ី​រ៉​ង់​ជា​ប្រទេស​ ដែល​មាន​ទីផ្សារ​សម្បូរ​បែប​ ហើយ​មាន​ ធនធាន​ច្រើន​ទៀត​ទាំង​ធនធានមនុស្ស​ និង​ធនធានធម្មជាតិ​ដូច​ជា​រ៉ែ​ប្រេង​ជាដើម​ អាច​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កា​រវិ​និ​ យោគ​ទៅ​កាន់​ប្រទេស​អ៊ី​រ៉​ង់​ ។​

​ស្ថានភាព​សេដ្ឋកិច្ច​ដុនដាប​របស់​ អ៊ី​រ៉​ង់​សព្វថ្ងៃ​ដែល​បន្សល់​ទុក​ដោយ​លោក​អតីត​ប្រធានាធិបតី​ ម៉ា​មូ​ដ​ អា​ម៉ា​ឌី​ន​ណេ​ យ៉ា​ដ​ ពី​ឆ្នាំ​២០០៥​ ដល់​ឆ្នាំ​២០១៣​ ។​ គឺ​ទើបតែ​ក្នុង​សម័យ​លោក​ប្រធានាធិបតី​ ហា​សាន់​ រូ​ហា​នី​ បច្ចុប្បន្ន​ទេ​ដែល​លោក​ បាន​ព្យាយាម​ចាត់វិធានការ​ផ្ដល់​សន្ទុះ​ សេដ្ឋកិច្ច​ឡើង​វិញ​ ដោយ​យល់ព្រម​ សម្រុះសម្រួល​ជាមួយ​សហគមន៍​អន្ដរ​ ជាតិ​ក្នុង​រឿង​នុយក្លេអ៊ែរ​។​ សព្វ​ថ្ងៃនេះ​ អត្រា​ផ្លូវការ​នៃ​អ្នក​អត់​ការងារ​ធ្វើ​មាន​ ១២%​ នៃ​ប្រជាជន​សកម្ម​ តែ​តាម​តួលេខ​ របស់​ក្រុម​អ្នក​សេដ្ឋកិច្ច​គឺ​មាន​ដល់​ទៅ​ ៣០%​ ។​

​តាំងពី​វិបត្ដិ​នុយក្លេអ៊ែរ​ អ៊ី​រ៉​ង់​បាន​ផ្ទុះ​ ដំបូង​ក្នុង​ឆ្នាំ​២០០៦​ មក​ក្រុមប្រឹក្សា​ សន្ដិសុខ​អង្គការសហប្រជាជាតិ​បាន​ចេញ​ សេចក្ដី​សម្រេចចិត្ដ​ដាក់​ទណ្ឌកម្ម​លើ​ អ៊ី​រ៉​ង់​ចំនួន​៦​ដង​។​ សេចក្ដី​សម្រេចចិត្ដ​ នោះ​បាន​បិទ​ខ្ទប់​លុយ​អ៊ី​រ៉​ង់​នៅ​បរទេស​ជាង​ ៩០.០០០​លាន​អឺ​រ៉ូ​។​ ដូច្នេះ​នៅ​ក្នុង​ជំហាន​ ទី​១​ធនាគារកណ្ដាល​អ៊ី​រ៉​ង់​នឹង​អាច​យក​ ប្រាក់​ត្រឡប់​មក​វិញ​បាន​ជាង​២៤.០០០​ លាន​អឺ​រ៉ូ​។​ ចំនួន​ទឹកប្រាក់​នេះ​នឹង​អាច​ យក​ទៅ​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​អ៊ី​រ៉​ង់​ ដែល​កំពុង​ត្រដាបត្រដួស​ដោយ​ទណ្ឌកម្មសេដ្ឋកិច្ច​អន្ដរជាតិ​ជិត​១០​ឆ្នាំ​កន្លង​ទៅ​។​ ក្រៅពី​ទណ្ឌកម្មសេដ្ឋកិច្ច​អន្ដរជាតិ​អ៊ី​រ៉​ង់​ក៏​បាន​ទទួល​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​ប្រទេស​ បស្ចិម​លោក​មួយ​ចំនួន​ដែរ​ ពិសេស​ ពី​អា​មេ​រិ​ក​ និង​សហភាព​អឺរ៉ុប​។​ ជំហាន​ ទី​២-​ការ​លើក​ទណ្ឌកម្មសេដ្ឋកិច្ច​ចេញពី​ អ៊ី​រ៉​ង់​នឹង​អនុញ្ញាត​ឱ្យ​អ៊ី​រ៉​ង់​ក្នុង​នាម​ជា​ ប្រទេស​ជង្រុក​ប្រេង​ឆៅ​ទី​៤​ក្នុង​លោក​ អាច​បង្កើន​ការ​បូម​ប្រេង​បន្ថែមចំនួន​ ៥០០.០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ និង​ដែល​ ក្នុង​មួយ​ឆ្នាំ​អាច​មាន​ដល់​ទៅ​២​លាន​ បារ៉ែល​។​ តាម​ការ​ប៉ាន់ស្មាន​ជាមួយនឹង​ តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្ដរជាតិ​សព្វថ្ងៃ​ អ៊ី​រ៉​ង់​អាច​នឹង​ទទួល​ចំណូល​បាន​ពី​ការ​លក់​ប្រេង​ក្នុង​ទឹកប្រាក់​១៣.៧០០​លាន​អឺ​រ៉ូ​ក្នុង​ឆ្នាំ​២០១៦​នេះ​។​ ជំហាន​ទី​៣-​ការ​លើក​ទណ្ឌ​ កម្ម​សេដ្ឋកិច្ច​ចេញពី​អ៊ី​រ៉​ង់​នឹង​អនុញ្ញាត​ ឱ្យ​អ៊ី​រ៉​ង់​ផ្ដើម​សកម្មភាព​ដោះ​ដូរ​

​ក្នុង​ផ្នែក​ធនាគារ​ឡើង​វិញ​ ដែល​ជា​កត្ដា​សំខាន់​ ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ នៅ​ក្នុង​ប្រទេស​។​ ធនាគារពិភពលោក​ បាន​ប្រមើល​មើល​ថា​ ទឹកប្រាក់​វិនិយោគ​ បរទេស​នៅ​អ៊ី​រ៉​ង់​នឹង​កើន​ពី​២.៧០០​លាន​អឺ​រ៉ូ​ទៅ​៣.២០០​លាន​អឺ​រ៉ូ​នៅ​២​ឆ្នាំ​ខាង​មុខ​ ពោល​កើន​ទ្វេ​ដង​ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​ កន្លង​ទៅ​ ។​

​នៅ​ក្នុង​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត​ដែល​ ពាក់ព័ន្ធ​នោះ​ដែរ​ ប្រធានាធិបតី​អ៊ី​រ៉​ង់​ លោក​ Hassan​ Rouhani​ បាន​អំពាវនាវ​ ដល់​សហគមន៍​អន្ដរជាតិ​បង្កើន​កា​រវិ​និ​ យោគ​នៅ​ក្នុង​ប្រទេស​របស់​លោក​ឱ្យ​បាន​ច្រើន​ជាង​នេះ​ ក្រោយ​ពេល​កិច្ច​ព្រម​ ព្រៀង​បរមាណូ​ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព​ ចាប់ពី​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​ប្រធានាធិបតី​រូ​ហា​នី​បញ្ជាក់​ថា​ អ៊ី​រ៉​ង់​ មាន​សុខ​សន្ដិភាព​និង​ស្ថិរភាព​ពេញលេញ​ មាន​ធនធានមនុស្ស​សម្បូរ​បែប​ ក៏​ដូច​ ជា​ថាមពល​ គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ ការ​វិនិយោគ​ទៅ​លើ​វិស័យ​ផ្សេងៗ​ក្នុង​ ប្រទេស​អ៊ី​រ៉​ង់​។​ រដ្ឋាភិបាល​អ៊ី​រ៉​ង់​បាន​សន្យា​ ថា​ និង​បង្កើន​សេដ្ឋកិច្ច​ប្រទេស​នេះ​ឱ្យ​ កាន់តែ​ប្រសើរ​ ហើយ​សេដ្ឋកិច្ច​នឹង​មាន​ ការ​កើនឡើង​ពី​៣​ភាគរយ​ឡើង​ដល់​៥​ ភាគរយ​នៅ​ចុងឆ្នាំ​២០១៦​នេះ​ ។​

​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ​អគ្គនាយក​ អង្គការ​ថាមពលបរមាណូ​អន្ដរជាតិ​IAEA​ លោក​ Yukiya​ Amano​ បាន​ទៅ​កាន់​ ទីក្រុង​តេ​អេ​រ៉​ង់​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ រូ​ហា​នី​ ពី​បញ្ហា​សំខាន់ៗ​ពាក់​ ព័ន្ធ​នឹង​កម្មវិធី​បរមាណូ​។​ លើស​ពី​នេះ​ លោក​ អា​មា​ណូ​ ក៏​បាន​ស្ងើចសរសើរ​ ដល់​ប្រទេស​អ៊ី​រ៉​ង់​ដែល​បាន​គោរព​កិច្ច​ ព្រមព្រៀង​យ៉ាង​ខ្ជាប់ខ្ជួន​ ដូច​ការ​ព្រម​ ព្រៀង​រវាង​អ៊ី​រ៉​ង់​នឹង​ប្រទេស​៥​បូក​១​ ។​

​គួរ​បញ្ជាក់​ជូន​ជាដំបូង​ថា​ ការ​ផ្ដល់​ ភ្លើង​ខៀវ​របស់​ទីភ្នាក់ងារ​ថាមពល​បរមា​ ណូ​អន្ដរជាតិ​ AIEA​ នា​ថ្ងៃ​សៅរ៍​ ទី​១៦​ ខែមករា​ គ្រាន់តែ​ជា​ជំហាន​ទី​២​នៅ​ក្នុង​ ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​ភាគី​អ៊ី​រ៉​ង់​ បាន​ចុះហត្ថលេខា​ជាមួយ​សហគមន៍​អន្ដរ​ ជាតិ​កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ប៉ុណ្ណោះ​។​ តែ​ជំហាន​ទី​២​នេះ​មាន​សារ​ សំខាន់​ខ្លាំង​ណាស់​សម្រាប់​សហគមន៍​ អន្ដរជាតិ​និង​ប្រទេស​អ៊ី​រ៉​ង់​។​ សារសំខាន់​ ទី​១​ ភ្លើង​ខៀវ​របស់​ AIEA​ បាន​អនុញ្ញាត​ ឱ្យ​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​ ២០១៥​ ចូល​ជា​ធរមាន​ ។​

​ទី​២-​ភ្លើង​ខៀវ​របស់​AIEA​ បាន​អនុ​ ញ្ញាត​ឱ្យ​សហគមន៍​អន្ដរជាតិ​និង​ប្រទេស​បស្ចិម​លោក​មួយ​ចំនួន​ផ្ដើម​លើក​ទណ្ឌ​ កម្ម​សេដ្ឋកិច្ច​បណ្ដើរៗ​ចេញពី​អ៊ី​រ៉​ង់​។​ ទី​៣-​ ភ្លៀវ​ខៀវ​របស់​AIEA​ បាន​អនុញ្ញាត​ឱ្យ​ អ៊ី​រ៉​ង់​រួច​ផុត​ពី​ភាព​ឯកោ​វិល​ត្រឡប់​ចូល​ក្នុង​ឆាក​អន្ដរជាតិ​ជា​ថ្មី​ និង​ទី​៤-​ភ្លើង​ខៀវ​ របស់​AIEA​ បាន​អនុញ្ញាត​ឱ្យ​អ៊ី​រ៉​ង់​ភ្ជាប់​ ទំនាក់ទំនង​ការទូត​ឬ​កាត់​បន្ថយ​ភាព​តាន​ តឹង​ជាមួយ​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ឡើង​វិញ​ ។​

​គួរ​ជម្រាប​ជូន​ថា​ តាំងពី​ក្រោយ​កិច្ច​ ព្រមព្រៀង​ចុះហត្ថលេខា​ថ្ងៃ​ទី​១៤​ ខែ​ កក្កដា​ ឆ្នាំ​២០១៥​ មក​អង្គការ​សហ​ប្រជា​ ជាតិ​បាន​ប្រគល់​តួនាទី​ឱ្យ​ AIEA​ ជា​អ្នក​ តាមដាន​ត្រួតពិនិត្យ​មើល​លើ​ការ​អនុ​ វត្ដ​ជាក់ស្ដែង​របស់​អ៊ី​រ៉​ង់​ក្នុង​រយៈពេល​ ៦​ខែ​កន្លង​ទៅ​ ពិសេស​ចង់​ដឹង​ថា​ តើ​អ៊ី​រ៉​ង់​ មានបាន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ ឬ​អត់​?​ ពិតជា​មាន​មែន​ នេះ​បើ​តាម​ របាយការណ៍​ដែល​AIEA​ បាន​បញ្ជូន​ ទៅ​ឱ្យ​ក្រុមប្រឹក្សាសន្ដិសុខ​នៅ​ថ្ងៃ​សៅរ៍​ ទី​១៦​ ខែមករា​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print