បន្លំលួចទឹកអប់ក្នុងផ្សារទំនើបអ៉ីអន២ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវសន្តិសុខឯកជននៅផ្សារទំនើបអ៉ីអន២ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ក្រោយពីរូបគេបានបន្លំលួចយកទឹកអប់បានហើយប្រុងគេចខ្លួន

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារទំនើបអ៉ីអន២សែនសុខ ផ្លូវលេខ១០០៣ ភូមិប៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

ជនសង្ស័យមានឈ្មោះ ឡុង វុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ផ្សារដើមគរខណ្ឌទួលគោក (គ្មានសារធាតុញៀន) ចំណែកជនរងគ្រោះមានឈ្មោះ ណុប ណារ៉ុង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ

តាមការរៀបរាប់របស់សន្តិសុខ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរចូលក្នុងផ្សារទំនើបអ៉ីអន២ ហើយបានបន្លំលួចយកទឹកអប់ចំនួន៣៩ដប ហើយមិនបានយកទៅកន្លែងគិតលុយនោះទេ រួចក៏ដើរចេញពេលនោះបុគ្គលិកមើលឃើញតាមកាមេរ៉ាសុវត្តិភាពក៏ឲ្យសន្តិសុខឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print