ផ្លូវការ៖ ក្របខ័ណ្ឌ Premier League នឹងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៧ ខែមិថុនា

ចែករំលែក៖

ក្របខ័ណ្ឌ Premier League នឹងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៧ ខែមិថុនាខាងមុខ ដោយប្រកួតដំបូងគឺក្រុម Aston Villa ជាមួយក្រុម Sheffield United និងមេឃខៀវ Manchester City ជាមួយក្រុមកាំភ្លើងធំ Arsenal ។ ការសម្រេចផ្លូវការសម្រាប់ការប្រកួតឡើងវិញនេះគឺមានការយល់ព្រមពីរដ្ឋាភិបាល ក្រោយពីមានកិច្ចប្រជុំតំណាងក្លិបទាំងអស់ផងដែរ។

ការប្រកួតទាំងមូលនឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍ចាប់ពីថ្ងៃទី១៧-១៨-១៩-២១ ខែមិថុនា។ រដូវកាលនេះគឺនៅសល់៩២ប្រកួតទៀតដែលត្រូវប្រកួតបញ្ចប់ហើយការប្រកួតដំបូងដែលនឹងកើតឡើងគឺក្រុមទាំង៤ខាងលើដែលប្រកួតមុនគេ។ សម្រាប់ការបញ្ចប់រដូវកាលអាចនឹងកំណត់ត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

រាល់ការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងដោយបិទទ្វារ ហើយនឹងត្រូវបានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍អន្តរជាតិធំៗដូចជា Sky Sports, BT Sport, BBC Sport ឬ Amazon Prime ជាដើម។

តាមការបញ្ជាក់របស់គេហទំព័រ BBC News ថា គេហទំព័ររបស់ខ្លួនគឺ BBC Sport នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតនៃការចាប់ផ្តើមឡើងវិញក្របខ័ណ្ឌ Premier League ផងដែរ។ ជាមួយគ្នានេះ Sky Sports នឹងបង្ហាញការប្រកួតចំនួន៦៤ប្រកួត និងការផ្សាយផ្ទាល់ចំនួន២៥ដោយឥតគិតថ្លៃ ។

សេចក្តីណែនាំស្តីពីសុវត្ថិភាពបង្ការជំងឺកូវីដ១៩មិនទាន់ត្រូវបានចេញដោយរដ្ឋាភិបាលនៅឡើយទេ ហើយសេចក្តីសម្រេចចិត្តនេះនឹងនៅតែជាប្រធានបទសំខាន់សម្រាប់លីកកំពូលអង់គ្លេស។

ក្លិបហង្សក្រហម Liverpool ឈរនៅកំពូលតារាង ខណៈក្រុម Bournemouth, Aston Villa និង Norwich City ស្ថិតក្នុងតំបន់កាត់ចោល។ ហង្សក្រហមដណ្តើមបានជើងឯកលីកលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំអាចជួយឱ្យវាទទួលបានជ័យជំនះនៅក្នុងការប្រកួតលើកដំបូងរបស់ពួកគេប្រសិនបើក្រុមលេខ២ Manchester City ចាញ់ក្រុម Arsenal នៅថ្ងៃប្រកួតឡើងវិញនេះ។

នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Masters បាននិយាយថា “ក្របខ័ណ្ឌ Premier League និងក្លឹបរបស់យើងពិតជាមានមោទនភាពដែលមានអ្នកគាំទ្រ មានចិត្តរំភើបនិងស្មោះត្រង់។ វាមានសារៈសំខាន់ណាស់ក្នុងការធានាឱ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបានដោយការទស្សនាក្នុងផ្ទះរៀងៗខ្លួន” ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print